realme 6i នឹងមកដល់កម្ពុជាថ្ងៃទី១៣ ខាងមុខនេះ

  • 2020-05-12 04:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme ​​ជា​ម៉ាក​វ័យ​ក្មេង​​​ទើប​តែ​មាន​អាយុ​កាល​ពីរ​ឆ្នាំ និង តែងតែ​ប្រឹងប្រែង​ក្លាយ​ជា​ម៉ាក​ដែល​ស្វែង​យល់​ពី​យុវវ័យ​បំផុត។ ក្រៅ​ពី​តែងតែ​ខិតខំ​បំពេញ​នូវ​តម្រូវ​ការ​របស់​យុវវ័យ​នៅ​លើ​ផ្នែក​ឌីហ្សាញ​ និង​គ្រឿង​បំពាក់​បច្ចេកវិទ្យា​នោះ​ហើយ ក៏​តែងតែ​បាន​គិតគូរ​ដល់​យុវវ័យ​ទូទៅ ជា​ពិសេស​សិស្សនិស្សិត​ដែល​កម្រិត​ថវិកា​ពួក​គេ​មានកំណត់។ ដូច្នេះ​ដោយ​ឈរ​នៅ​លើ​គោល​ជំហរ​នៃ​ realme 6 series realme ក៏​បាន​បញ្ជេញ​នូវ​ម៉ូឌែល realme 6i ​ដើម្បី​គាំទ្រ​ដល់​យុវវ័យ​​ឲ្យ​ពួក​គាត់​អាច​ប្រើប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​​ទិញ​ទូរសព្ទ​ដោយ​ខ្លួន​ឯង​បាន។

មើល​តាម​រយៈ​ព័ត៌មាន​ដែល​នៅ​ក្នុង​ទីផ្សារ​នានា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចំណុច​ពិសេស​របស់ realme 6i ម៉ូឌែល​នេះ​គឺ​​បាន​បំពាក់​នូវ​បន្ទះ​ឈីបHelio G80ដំបូង​បង្អស់​ក្នុង​ពិភពលោក។ បន្ទះឈីប G80 ប្រភេទ​នេះ​គឺ​វា​ដូច​គ្នា​ទៅ​នឹង G70 ដែល​បាន​ដាក់​ប្រកាស​កាល​ពី​លើក​មុន​ដែរ ដែល​វា​មាន​បំពាក់​នូវ​ម៉ាស៊ីន​ “HyperEngine” សក្ដិសម​សម្រាប់​ការ​លេង​ហ្គេម ក្នុង​នោះ​ផង​ដែរ​មាន​មុខងារ​មួយ​សម្រាប់​អង្កេត​នៅ​ពេល​ដែល​ប្រព័ន្ធ​​អ៊ីនធឺណិត​​យឺត​ វា​មាន​ការ​ប្ដូរ​ស្វ័យប្រវត្ត​រវាង​​អ៊ីនធឺណិត​ទូរសព្ទទៅ Wi-Fi។

C3 ដែលrealme បាន​ដាក់​ប្រកាស​កាល​ពី​ត្រីមាស​ទី​មួយ​គឺ​វា​បាន​បំពាក់​បន្ទះ​ឈីប G70 ប្រភេទនេះដែរ ដែលវាអាចដំណើរការលេងហ្គេម​ MLBB និងហ្គេមផ្សេងៗបានដោយគ្មានបញ្ហា ហើយ​ការ​បង្ហាញ​ខ្លួន​របស់​បន្ទះ​ឈីបG80 នេះ​នឹង​នាំមកជាថ្មីម្តងទៀតនូវទូរសព្ទសម្រាប់លេងហ្គេមដ៏អស្ចារ្យ។

ក្រៅពីការធ្វើអោយកាន់តែប្រសើរឡើងនូវបន្ទះឈីប realme 6iក៏មានការធ្វើកំណែទម្រង់ទៅលើ បទពិសោធន៍ថាមពលថ្មដែលមានដូចគ្នាទៅនឹង5iដែរ ដែល realme 6iម៉ូឌែលនេះ មិន​ត្រឹម​តែ​មាន​ថាមពល​ថ្ម​ធំ 5000mAh នោះ​ទេ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន18W នឹង​ក្លាយ​ទៅ​ជា​បច្ចេកវិទ្យា​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​យុវវ័យ​ដែល​ចូលចិត្ត​លេង​ហ្គេម។ ថាមពល​ថ្ម 5000mAh បទ​ពិសោធន៍​ដែល​អាច​កាន់​ថ្ម​បាន​យូរ​រួម​ជាមួយ​នឹង​ការ​សាក​ថ្ម​ល្បឿនលឿន18W ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ដែល​កើត​ឡើង​ដោយ​សារ​ថាមពលថ្ម។

realme 6 series ដែល​បាន​ដាក់​ប្រកាស​កាល​ពី​ខែ​មុន​កន្លង​ទៅ​បាន​ទាក់ទាញ យុវវ័យ​ជា​ច្រើន​ចូលរួម​ទស្សនា​ក្នុង​ការ​ផ្សាយ​ផ្ទាល់ រីឯ​ការ​ប្រកាសrealme 6iលើ​ក​នេះ​ក៏​ដូច​គ្នា​ដែរ គឺ​បាន​អញ្ជើញ​នូវ​ KOL ល្បីៗ​ជា​ច្រើន​ចូលរួម​លេង​ហ្គេម MLBB​ និង​មានការ​ LIVE ផ្ទាល់​ផង​ដែរ។ KOL រួមមាន IC3_Frog BunLeng Henaa និង Lee Gaming។

កម្មវិធី​ប្រកាស​​សម្ពោធ​​ realme 6i នឹង​មាន​ចាក់​ផ្សាយ​លើ​ផេក Facebook ផ្លូវ​ការ​របស់ realme : https://www.facebook.com/realmeCambodia/

អត្ថបទពេញនិយម