ចេញហើយ BMW Alpina XB7 ឆ្នាំ២០២១ ទាំងកម្លាំង និងប្រណីត បានទាំងព្រម!

  • 2020-05-20 05:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Alpina បានបញ្ចេញរថយន្ត SUV ដំបូងបង្អស់របស់ខ្លួនលើទីផ្សារសហរដ្ឋអាមេរិក គឺ BMW Alpina XB7 ឆ្នាំ២០២១។

រថយន្ត BMW Alpina XB7 ថ្មីនេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ៤,៤លីត្រ twin-turbo V8 មានកម្លាំង ៦១២សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ZF និងប៉ុងពីរ xDrive AWD។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីមានកម្លាំងខ្លាំង SUV ខ្នាតធំខាងលើ ក៏មានផ្នែកខាងក្នុងទំនើប និងប្រណីតខ្លាំង លើសពី BMW X7 ធម្មតាផងដែរ ដូចជាការបំពាក់ស្បែក Merino Leather, កៅអីកម្តៅ, ទ្វារបឺត, ពិដានកាំម្ញី, កុងទ័រស្រោបដោយស្បែក, ដំបូលធំ Panoramic Glass Sunroof និងមុខងារជំនួយការបើកបរ ជាច្រើនផ្សេងទៀត។

រថយន្ត BMW Alpina XB7 ឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៤១ ៣០០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក ហើយនឹងបើកឲ្យបញ្ជាទិញ ចាប់ពីខែឧសភានេះតទៅ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម