Fan លើកឈុត Minho ថើបក Goeun ជាឈុតថើបល្អដាច់គេប្រចាំប្រវត្តិសាស្ត្រ K-Drama

  • 2020-05-27 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ចំនួន​ Rating មិន​ហក់​ខ្ពស់​ខ្លាំង​ ប៉ុន្តែ​រឿង​ភាគ​កូរ៉េ​របស់​ SBS “The King: Eternal Monarch”​ នៅ​តែ​ក្លាយ​ជា​ប្រធាន​បទ​ដែល​គេ​លើក​យក​មក​ជជែកគ្នា ទាក់ទង​នឹង​ឈុត​ និង​សាច់រឿង​មួយ​ចំនួន។

តួ​យ៉ាង​ដូច​ឈុត​មួយ​នៅ​ក្នុង​ភាគ​ទី ១២ ត្រង់​កន្លែង​ Lee Minho ថើប​ក Kim Go Eun បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​ថ្មី​សម្រាប់អ្នក​តាមដាន​រឿង​ និង​អ្នក​ប្រើ​អ៊ីនធើណិត។ ត្រង់​កន្លែង​នេះ​ហើយ​ ដែល​គ្រប់​គ្នា​នាំគ្នា​ Share តៗ និង​កំពុង​ក្លាយ​ជា​វីដេអូ​ Trending ពេញ​ប្រទេស​កូរ៉េ។

យោង​តាម​សាច់​រឿង​ Jung Tae Eul (សម្ដែង​ដោយ​ Kim Go Eun) បាន​និយាយ​លេងសើច​ដាក់ស្ដេច Lee Gon (សម្ដែង​ដោយ​ Lee Minho) ថា​ឲ្យ​កាត់​ក្បាល​នាង​ទៅ​ បើហ៊ាន។ ពេល​នោះហើយ​ដែល Lee Gon ថើប​កតួ​ស្រី​ភ្លាម​ ហើយ Tae Eul ​រៀបនឹង​ថាឲ្យ​ទៅហើយ​ តែ​ស្ដេច​អង្គ​នេះ​ឱន​ថើប​មាត់​យ៉ាង​លឿន។

និយាយពីចំនួន​ Rating ​វិញ​ មិន​បាន​ហក់​ឡើង​ដល់​កំពូល​ទេ ប៉ុន្តែ​ត្រង់​ឈុត​មួយ​នេះ​ ធ្វើ​ឲ្យ​អ្នក​តាមដាន​ភ្ញាក់​ផ្អើល​គ្រប់គ្នា ព្រម​ទាំងបាន​លើក​ថា​ឈុត​នេះ​ ជា​ឈុត​ថើប​ល្អ​ដាច់គេ​ប្រចាំប្រវត្តិសាស្ត្ររឿងភាគ​កូរ៉េ​ទៀតផង៕

ទស្សនា​ដូចខាងក្រោម​នូវ​ឃ្លីប​វីដេអូ​ដក​ស្រង់​ចេញ​ពី​ភាគទី ១២៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី