តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​កម្រ​ប្លែក​ភ្នែកមួយ​ ពិធីការិនី កែវ ចាន់និមល វង្វេង​ពេញ​ព្រៃ​ទម្រាំ​រក​ឃើញ

  • 2020-05-27 09:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​រស្មី ហង្ស មាស អ្នកនាង កែវ ចាន់និមល បាន​បង្ហាញ​ភាព​ស្និទស្នាល​ជាមួយ​ក្រុម​គ្រួសារ អម​ដោយ​ទេសភាព​ដ៏​ស្អាត​ប្លែក​នៅ​តំបន់​ទេសចរណ៍​២​ផ្សេង​គ្នា ក្នុង​ទឹកដី​អង្គរ ខេត្ត​សៀមរាប។ អ្នកនាង និង​ក្រុម​គ្រួសារ​បាន​បង្កើត​ឱកាស​ស្និទ្ធស្នាល​ដោយ​ដើរ​កម្សាន្ត​ជុំ​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​នាង​ទើប​បញ្ចេញ​រូបភាព​បន្ថែម​នៅ​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០២០ នេះ។

រមណីយដ្ឋាន​ធម្មជាតិ​ដែល​នាង និង​ក្រុម​គ្រួសារ​ទៅ​ដល់​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ព្រៃ​សហគមន៍​ទឹក​ជព្វ​ខ្នារពោធិ៍។ អ្នកនាង​ក៏​បាន​ថត​រូប​ច្រើន​សន្លឹក​នៅ​ទី​នេះ​ដែរ។ តោះ...ចូល​ទស្សនា​ទាំង​អស់​គ្នា៖

រីឯ​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​ទៀត​ដែល​នាង និង​ក្រុម​គ្រួសារ​បាន​ទៅ គឺ​ប្រាសាទ​អង្គរ​តូច។ អ្នកនាង​ក៏​បាន​បញ្ចេញ​នូវ​រូប​ថត​ស្និទ្ធស្នាល​ជាមួយ​ក្រុម​គ្រួសារ​ច្រើន​សន្លឹក​ដែរ​ពី​ទីនោះ៖

រូបភាព៖ហ្វេសប៊ុក កែវ ចាន់និមល

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ