ប្ដីប្រពន្ធ Lee Donggun និង Jo Yoonhee លែងគ្នាហើយ ក្រោយរៀបការបាន៣ឆ្នាំ
- 2020-05-28 07:43:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធ Lee Donggun និង Jo Yoonhee លែងគ្នាហើយ ក្រោយរៀបការបាន៣ឆ្នាំ
ចន្លោះមិនឃើញ
គូស្នេហ៍តារាសម្ដែងកូរ៉េ Lee Donggun និង Jo Yoonhee ត្រូវគេទម្លាយថាបានលែងលះគ្នាស្ងាត់ៗទៅតាមផ្លូវច្បាប់ហើយ។
នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០នេះសារព័ត៌មានរបស់កូរ៉េគឺ Dispatch បានផ្សាយថាប្ដីប្រពន្ធតារាសម្ដែង Lee Donggun និង Jo Yoonhee បានបញ្ចប់ទំនាក់ទំនងគ្នាជាប្ដីប្រពន្ធហើយ ដោយដាក់ដាក់ពាក្យរៀបចំបែបបទលែងលះគ្នាផ្លូវការហើយ។ ប្រភពមួយបានលើកឡើងថា «ពួកគេមានចំណុចខុសគ្នាច្រើនណាស់ ហើយពួកគេក៏បានពិភាក្សាគ្នាយូរដែរទាក់ទងនឹងបញ្ហានេះ»។
Lee Donggun និង Jo Yoonhee បានរៀបការកាលពីឆ្នាំ ២០១៧ និងមានកូនស្រីម្នាក់ជាមួយគ្នា ហើយបើតាមប្រភព ព័ត៌មាន កូនស្រីតូចនោះនឹងស្ថិតក្រោមការមើលថែជាមួយនឹងម្ដាយ Yoonhee៕