Apple ចាប់ផ្ដើមលក់ iPhone XR មួយទឹក
- 2020-05-29 06:25:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ចាប់ផ្ដើមលក់ iPhone XR មួយទឹក
ចន្លោះមិនឃើញ
Apple បានចាប់ផ្ដើមលក់ iPhone XR ប្រភេទ "Refurbish” (ឧបករណ៍ប្រើរួចដែលឆ្លងកាត់ការជួសជុលត្រឹមត្រូវ) សម្រាប់ជម្រើសពណ៌ និងជម្រើសអង្គផ្ទុកមួយចំនួន ជាលើកដំបូងនៅទីផ្សារអាមេរិក។
តម្លៃនៃ iPhone XR ប្រភេទ Refurbish លើវិបសាយផ្លូវការរបស់ Apple មានកំណត់ដូចខាងក្រោមនេះ ៖
៦៤GB តម្លៃ ៤៩៩ដុល្លារ (តម្លៃថ្មី ៥៩៩ដុល្លារ)
១២៨GB តម្លៃ ៥៣៩ដុល្លារ (តម្លៃថ្មី ៦៤៩ដុល្លារ)
២៥៦GB តម្លៃ ៦២៩ដុល្លារ (តម្លៃថ្មី ៧៤៩ដុល្លារ)
Apple បាននិយាយថា iPhone ប្រភេទ Refurbish ទាំងអស់គឺមានឆ្លងកាត់ការត្រួតពិនិត្យ, ការធ្វើតេស្ត, ការសម្អាត និងការវេចខ្ចប់ឡើងវិញដោយប្រើប្រអប់ថ្មី ហើយមានគ្រឿងប្រើប្រាស់មួយកំប្លេ។ Apple ក៏បានដាក់ថ្មថ្មី ប្ដូរសម្បកក្រៅថ្មី ហើយមានការធានាស្តង់ដារមួយឆ្នាំពី Apple គិតចាប់ពីថ្ងៃលក់ចេញផងដែរ៕