ស្មានមិនដល់ Floyd ជាប់ជាកីឡាករល្អបំផុតនៅលើលោកនេះ ខណៈ Pacquiao វិញ...
- 2020-06-02 01:58:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានមិនដល់ Floyd ជាប់ជាកីឡាករល្អបំផុតនៅលើលោកនេះ ខណៈ Pacquiao វិញ...
ចន្លោះមិនឃើញ
Floyd Mayweather បានជាប់ចំណាត់ថ្នាក់លេខ១ ជាកីឡាករប្រដាល់សកលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈដែលលេខ២វិញបានទៅលើ Manny Pacquiao របស់ហ្វីលីពីន។
បើយោងតាម BoxRec បានកំណត់ឈ្មោះកីឡាករប្រដាល់សកលល្អបំផុតនៅលើលោកនេះ។ ក្នុងនោះដែរ គេសង្កេតឃើញថាមិនមានឈ្មោះវីរបុរសជាច្រើន ប៉ុន្តែបែរជាជាប់ Floyd ទៅវិញជាអ្នកឈរនៅចំណាត់ថ្នាក់លេខ១។ រូបគេមានកំណត់ត្រាមិនចាញ់ទាល់តែសោះក្នុងអាជីពកីឡាករប្រដាល់នេះ។ ដូច្នេះហើយ ទើបបានជាជាប់លេខ១នៅលើគេតែម្ដង។ ខណៈដែលលេខ២វិញ បានទៅលើ Manny Pacquiao របស់ប្រទេសហ្វីលីពីន។
Mike Tyson, Evander Holyfield និង Rocky Marciano មិនស្ថិតក្នុងចំណោមកីឡាករល្អបំផុតទាំង១០ក្នុងប្រវត្តិសាស្ត្រឡើយ។ ស្របពេល Muhammad Ali មានឈ្មោះក្នុងបញ្ជី១០នាក់នោះដែរ តែស្ថិតនៅលេខ៤៕