ប្រយ័ត្នផង! នៅកម្ពុជា មានបាតុភូត ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃ ០៣ ដល់ថ្ងៃទី ០៩

  • 2020-06-03 02:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា នេះ និងមានភ្លៀងធ្លាក់រាយប៉ាយ តាមតំបន់ និងតាមខេត្តមួយចំនួន ជាពិសេសនិងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតាមតំបន់មួយចំនួនដូចជា វាលទំនាប តំបន់ជួរភ្នំដងរែក និង ខ្ពង់រានឥ្ឍសាន។ នេះបើយោងតាមប្រភពរបស់ក្រសួងធនធានទឹក និងឧតុនិយម។

គួរបញ្ជាក់ដែរថា ស្ថានភាពអាកាសធាតុ នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៥-២៧ អង្សាសេ និង សីតុណ្ហភាពអតិបរមា ពី៣៤-៣៦ អង្សាសេ និងអាចមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរ និង ច្រើនតាមតំបន់។

ចំពោះតំបន់ជួរភ្នំដងរែក និង ខ្ពង់រានឥ្ឍសាន មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦ អង្សាសេ និង សីតុណ្ហភាពអតិបរមា ពី៣៣-៣៥ អង្សាសេ និងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម។

រីឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៥-២៧ អង្សាសេ និង សីតុណ្ហភាពអតិបរមា ពី៣២-៣៤ អង្សាសេ និងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

យ៉ាងណាមិញ ក្នុងរយៈពេលពីថ្ងៃទី៣ ដល់ថ្ងៃទី៩ នេះដែរនិងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតាមតំបន់រាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឥ្ឍសាន៕

សូមអានព័ត៌មានបន្តែមខាងក្រោមនេះ

អត្ថបទ ៖ Art