កុំឲ្យរំលង! ឱកាសក្លាយជា សហគ្រិនឆ្នើមថ្នាក់ជាតិឆ្នាំ២០២០ នៅកម្ពុជា
- 2020-06-05 09:29:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យរំលង! ឱកាសក្លាយជា សហគ្រិនឆ្នើមថ្នាក់ជាតិឆ្នាំ២០២០ នៅកម្ពុជា
ចន្លោះមិនឃើញ
កម្មវិធី ពានរង្វាន់ថ្នាក់ជាតិ ដំបូងគេ នៅកម្ពុជា ត្រូវបានប្រកាសឡើង ជាផ្លូវការនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីបើកទទួលសហគ្រិនដែលមិនទាន់បានទទួលភាពជោគជ័យ និងកំពុងតែបើកទំព័រភាពជោគជ័យលើវិស័យអាជីវកម្មរបស់ខ្លួន ដើម្បីបន្តសក្តានុពលនៃភាពជោគជ័យលើវិស័យសហគ្រិនភាព។
ឯកឧត្តម ឈៀងវណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ដែលជាគណអធិបតីចូលរួមក្នុងកម្មវិធីពានរង្វាន់សហគ្រិនជាតិឆ្នាំ ២០២០ កាលពីព្រឹកមិញ បានបង្ហាញមតិស្វាគមន៌ និងចំណាប់អារម្មណ៌យ៉ាងកក់ក្តៅ ចំពោះកម្មវិធីសហគ្រិនថ្នាកជាតិ២០២០ ដែលនិងបើកអោយមានការប្រកួតប្រជែងពីសហគ្រិននៅទូទាំង២៥ខេត្តក្រុង។
ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ការបើកនូវកម្មវិធីប្រកួតថ្នាក់ជាតិ សហគ្រិនឆ្នាំ២០២០នេះ សហគ្រិនធុនតូច ឬមធ្យម និងសហគ្រាសទើបបង្កើតថ្មី អាចមានឱកាសស្មើៗគ្នាក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងវិស័យអាជីវកម្ម និងបើកបង្ហាញផលិតផលរបស់ខ្លួន។
គួរបញ្ជាក់ថា សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុ ដែលផ្តោតលើវិស័យអាទិភាពចំនួន៤ គឺ ១.វិស័យបច្ចេកវិទ្យា ២. វិស័យសេវាកម្ម ៣. វិស័យកសិកម្ម និង អាជីវកម្ម។ ជាមួយគ្នាផងដែរ សហគ្រិនកម្ពុជាក៏បានរៀបចំនូវកម្មវិធីចំនួន៤ ដែលមានដូចជា កម្មវិធិបង្កាសមត្ថភាពរបស់សហគ្រិន ២. កម្មវិធីលើកកំពស់សមត្ថភាពរបស់សហគ្រិន ៣.កម្មវិធីជួយសហគ្រិនអោយមានខ្សែរយៈជាមួយដៃគូរ ៤. ការផ្តល់មូលនិធិអនិគ្រោះពន្ធទៅដល់សហគ្រិន ក្នុងការពង្រីកអាជិវកម្ម។
ដោយឡែក ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៌ ក៏បានធ្វើការកោតសរសើរចំពោះការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី និងថវិការចំពោះកម្មវិធី ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២០ ដែលជាកម្មវិធីដំបូងបំផុតក្នុងប្រទេសកម្ពុជា ព្រោះជាការបើកឱកាសសម្រាប់សហគ្រិនក្នុងការបង្ហាញនូវយុទ្ធសាស្ត្រជោគជ័យរបស់ខ្លួន។ លោកបន្ថែមទៀតថា ការធ្វើអាជីវកម្មពិតជាមានភាពសំខាន់ខ្លាំងណាស់ចំពោះប្រទេសជាតិ ក្នុងការរុញច្រានប្រទេសអោយមានភាពរីកចម្រើន ថែមទាំងជួយកាត់បន្ថយនូវភាពក្រីក្រនៅក្នុងប្រទេសបានទៀតផង។
លោកក៏បានកោតសរសើរ ចំពោះសហគ្រិន ដែលធ្វើអាជីវកម្មតាមបែបសម័យទំនើប ដោយសមស្របទៅតាមលក្ខណៈបច្ចេកទេសទំនើប មួយវិញទៀតការបង្កើតកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ និងជួយអោយប្រជាជនទូទាំងប្រទេសយល់ដឹងពីការធ្វើអាជីវកម្ម និងមានការអភិវឌ្ឍលក្ខណៈអាជីវកម្មគ្រួសារ អោយទៅជាអាជីវកម្មបែបទំនើប។ ចំពោះអ្នកដែលជាប់ជ័យលាភី ខាងនាយកដ្ឋាននិងផ្តល់ឱកាសក្នុងការក្លាយជា អ្នកប្រឹក្សាសហគ្រិនជំនាញតែម្តង នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម តាន់ កុសល។
ឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន ឯកឧត្តម បានមានប្រសាសន៌ថា ចំពោះកម្មវិធីប្រកួតប្រជែងសហគ្រិនថ្នាក់ជាតិនេះ មិនមានការកណត់ចំនួននៃអ្នកចូលរួមនោះទេ លោកបញ្ជាក់ថា មកដល់ពេលនេះ មានក្រុមហ៊ុនជាង១៥០ហើយ ដែលបានចុះឈ្មោះចូលរួមប្រកួត តាមរយៈអនឡាញ ក៏ដូចជាទាក់ទងចុះឈ្មោះប្រកួតដោយផ្ទាល់។
លោក លឹមអូន ប្រធាននាយកប្រតិបត្តិ ធនាគារស្ថាបនា បានបង្ហាញនូវក្តីរីករាយចំពោះចំពោះការបង្កើតកម្មវិធី សហគ្រិនថ្នាក់ជាតិ នេះឡើង ដោយមានការសហការជាមួយស្ថានប័នពាក់ព័ន្ធ ដោយមានការចួលរួមពីសហគ្រិនដែលជោគជ័យ និងសហគ្រិនពន្លកថ្មី ដើម្បីចែករំលែកគនូវបទពិសោធនៃភាពជោគជ័យរវាងគ្នានិងគ្នា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកបានបញ្ជាក់ថា ចំពោះកម្មសហគ្រិនថ្នាក់ជាតិនេះ គឺជាកម្មវិធីដែលសហគ្រិនអាចចែករំលែកនូវបទពិសោធន៌របស់ខ្លួន ជាពិសេសក៏ជាឳកាសល្អ សម្រាប់សហគ្រិនដែលខ្វះទុននៅក្នុងអាជីវកម្មផងដែរ ព្រោះសហគ្រិនដែលមានបំណងក្នុងការកម្ចីប្រាក់ ខាងធនាគារស្ថាបនា នឹងផ្តល់ជូនការប្រាក់ដ៏សមរម្យជាទីបំផុត ជាពិសេសសម្រាប់អ្នកជ័យលាភីទាំងបីតែម្តង។
គួរជម្រាបដែរថា ការប្រារព្ធធ្វើឡើងនូវកម្មវិធីពានរង្វាន់សហគ្រិនឆ្នើមថ្នាក់ជាតិ២០២០នេះ គឺជាការបើកទំព័រថ្មីស្រឡាងសម្រាប់សហគ្រិនដែលធ្លាប់ទទួលបានជោគជ័យនៅក្នុងអាជីវកម្មក្នុងការចែករំលែកនូវបទពិសោធន៌របស់ខ្លួន និងសម្រាប់សហគ្រិនដែលទើបតែបើកទំព័រថ្មីគឺអាចចូលរួមក្នុងការផ្លាសប្តូរបទពិសោធន៌ដើម្បីបង្កើតភាពជោគជ័យជានិរន្តរភាពរបស់ខ្លួនបានផងដែរ៕