មកស្គាល់ខេត្ត ដែលផលិតស្រូវច្រើនជាងគេ នៅកម្ពុជា
- 2020-06-10 10:44:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ខេត្ត ដែលផលិតស្រូវច្រើនជាងគេ នៅកម្ពុជា
ចន្លោះមិនឃើញ
ខេត្តដែលផលិតស្រូវច្រើនជាងគេក្នុងប្រទេសកម្ពុជាមិនមែនខេត្តបាត់ដំបងទេក្នុងរយៈពេលជាង ៣០ឆ្នាំចុងក្រោយនេះ តែខេត្តនោះជាខេត្តព្រៃវែង នេះបើតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចាប់តាំងពីឆ្នាំ១៩៩០មក ខេត្តព្រៃវែងតែងតែនាំមុខ ខេត្តបាត់ដំបងជានិច្ចខាងផ្នែកផលិតស្រូវ ដោយកាលនោះ ខេត្តព្រៃវែងផលិតបាន ៣១ម៉ឺនតោន ខណៈបាត់ដំបងរកបាន ១៣ម៉ឺនតោន។
ខេត្តព្រៃវែងផលិតស្រូវបាន ១លានតោនចាប់តាំងពីឆ្នាំ២០១០មក ខណៈបាត់ដំបងបាន ១លានតោនចាប់ពីឆ្នាំ២០១៧នេះទេ។
នៅក្នុងឆ្នាំ២០១៩នេះ ព្រៃវែងផលិតបាល ១.៣៦លានតោន ចំណែកឯបាត់ដំបងរកបាន ១.២លានតោន៕
ប្រភព៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស