មានដឹងអត់ ?ពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ឆ្នាំនេះធ្វើនៅទីណាទេ?
- 2020-06-17 04:12:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងអត់ ?ពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ឆ្នាំនេះធ្វើនៅទីណាទេ?
ចន្លោះមិនឃើញ
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងឆ្នេរខ្សាច់ និងការត្រៀមរៀបចំបុណ្យសមុទ្រជុំទី៣ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍ អភិបាលរងខេត្ត អភិបាលក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំដោយបញ្ជាក់ថា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលយើងបានរៀបចំគណៈកម្មអន្តរក្រសួងរៀបចំបុណ្យសមុទ្រនៅចុងខែធ្នូ។ ក្នុងនោះមានព្រឹត្តិការណ៍២ ទី១ រៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ទី២ រៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅខេត្តសៀមរាប នៅដើមឆ្នាំ ២០២១។ បុណ្យសមុទនៅខេត្តព្រះសីហនុ មានជម្រើស២ ទី១ ធ្វើផ្ទៃក្នុង ទី២ ជាលក្ខណៈបើកទូលាយ ដោយមានការចូលរួមពីបណ្តាប្រទេសនានា ដែលរង់ចាំការសម្រេចពីក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ព្រោះពិភពលោកកំពុងជួបវិបត្តិ Covid-១៩ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុមានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ហើយយើងបានជ្រើសរើសយកទីតាំងរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅផ្លូវប្រសព្វមហាវិថីរាម និងមហាវិថីជំទាវម៉ៅ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។