នាយករដ្ឋមន្រ្តីវៀតណាម៖ ជំងឺកូវីដ១៩ ធ្វើប៉ះពាល់ពិភពលោក តែអាស៊ានស្ថិតនៅក្នុងស្ថានការណ៍មួយអាចគ្រប់គ្រងបាន

  • 2020-06-26 02:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក តាមរយៈវិស័យជាច្រើន ប៉ុន្ដែក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រទេសជាសមាជិកអាស៊ាន នៅតែអាចគ្រប់គ្រងស្ថានការណ៍បាន ដោយធ្វើឲ្យអ្នកជាសះស្បើយឡើវិញ អត្រាឆ្លងទាប និងស្លាប់ក៏ទាបដោយសារជំងឺកូវីដ១៩។ លោក ង្វៀន ស៊ុនហ្វុក លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដែលមានមេដឹកនាំអាស៊ានចំនួន ១០ ចូលរួម ហើយបានផ្សាយចេញពីសាលប្រជុំ នៃប្រទេសនីមួយៗ កាលពីព្រឹកថ្ងៃទី ២៦ ខែមិថុន ឆ្នាំ២០២០។

សូមចុចអាន៖ ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប»

ទាក់ទងនឹងជំងឺកូវីដ១៩នេះ នាយករដ្ឋមន្រ្តីវៀតណាម បានលើកឡើងពីរបាយការណ៍ធនាគារពិភពលោក world bank កាលពីថ្ងៃទី ៨ មិថុនា ឆ្នាំ២០២០ ដោយបានកត់សម្គាលថា សេដ្ឋកិច្ចសាកលលោកបានធ្លាក់ចុះ ៥,២% ផលទុនសរុបជាសកល ហើយប្រាក់ចំណូលក្នុង១នាក់ៗ នឹងថយចុះ ៣,៦% និង៧០ ទៅ ១០០លាននាក់ នឹងធ្លាក់ទៅភាពក្រីក្រធ្ងន់ធ្ងរ។ ៤០% នៃវិស័យឧស្សាហ៍កម្ម និងវិស័យធុរកិច្ច នឹងប៉ះពាល់ផ្ទាល់ដោយការបិទ និងការដាក់កំហិត ដើម្បីគ្រប់គ្រងជំងឺ។

ក្រៅផលប៉ះពាល់ដល់សេដ្ឋកិច្ច និងគោលនយោបាយ លោក ង្វៀន ស៊ុនហ្វុក បានលើកឡើងទៀតថា ជំងឺកូវីដ១៩ បានធ្វើឲ្យកើតមានជម្លោះសង្គម នៃការបែងចែកការរើសអើង ដោយសារជំងឺឆ្លង នៅក្នុងបណ្ដាប្រទេសមួយចំនួន។ ក្នុងបរិបទបែបនេះ អាស៊ានត្រូវ លើកកម្ពស់ការទទួលខុសត្រូវ ក្នុងនាមសហគមន៍អន្ដរជាតិ។

អាស៊ានដាក់ចេញនូវប្រធានបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដើម្បីដោះស្រាយនូវវិបត្តិទាំងនេះ។ ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់អាស៊ាន ទាំងវិស័យទេសចរណ៍ និងការងារ។ យ៉ាងណាមិញ អាស៊ាន បានដាក់ចេញឆ្លើយតបចំពោះបញ្ហានេះ ទាំងកម្រិតនយោបាយ កម្រិតជាតិ និងតំបន់ និងកិច្ចសហការគ្នា ដោយចែករំលែកគ្នា និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

ទោះបីជាស្ថានភាពវីរុសកូវីដ១៩ បានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ពិភពលោក ប៉ុន្ដែ អាស៊ានស្ថិតនៅក្នុងស្ថានការណ៍មួយអាចគ្រប់គ្រងបាន ហើយធៀបនឹងសាកលលោក អាស៊ានបានព្យាបាលជាសះស្បើយឡើងវិញ និងការឆ្លងកម្រិតទាប ហើយអត្រាស្លាប់មានកម្រិតទាប និងគ្មានករណីឆ្លងថ្មី នៅបណ្ដាប្រទេសមួយចំនួននៅអាស៊ាន។

នៅឆមាសទី២ ឆ្នាំ២០២០នេះ ប្រទេសជាសមាជិកអាស៊ាន អាស្រ័យលើមេដឹកនាំ ត្រូវដឹកនាំឲ្យចេញពីការលំបាកខាងលើនេះ ដែលបង្ហាញអំពីភាព ដាណាមិក នៃអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ តាមរយៈការប្ដេជ្ញាចិត្តឆន្ទៈនយោបាយ និងការសាមគ្គីភាព ដើម្បីបោះជំហ៊ានទៅមុខ ដោយធ្វើឲ្យសេដ្ឋកិច្ចរស់ឡើងវិញ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា