Bruno រកបាន២គ្រាប់ម្នាក់ឯង ជួយ Man Utd ហូប Brighton ៣-០
- 2020-07-01 02:13:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bruno រកបាន២គ្រាប់ម្នាក់ឯង ជួយ Man Utd ហូប Brighton ៣-០
ចន្លោះមិនឃើញ
ខ្សែបម្រើ Bruno Fernandes រកបាន២គ្រាប់ម្នាក់ឯង ជួយក្រុមបិសាចក្រហម Manchester United យកឈ្នះលើក្រុម Brighton បានក្នុងលទ្ធផល ៣-០។
សម្រាប់ការប្រកួតនៅយប់មិញនេះ ក្រុមរបស់លោក Ole លេងបានល្អមែនទែន។ ដោយខ្សែប្រយុទ្ធវ័យក្មេង Greenwood រកបាន១គ្រាប់បើកឆាកបានមុននៅនាទី១៦។ ក្រោយមកទៀត នាទី២៩ Bruno ក៏ថែមបាន១គ្រាប់ទៀត ក្រោយពីទទួលបាល់ពី Pogba ហើយកីឡាករដដែលនេះក៏ថែមបានគ្រាប់បាល់ទី៣ឱ្យ Man Utd នៅនាទី៥០។ ចប់ការប្រកួត Man Utd ឈ្នះបានក្នុងលទ្ធផល ៣-០។
ឆ្លងកាត់ការប្រកួតនៅយប់មិញនេះគេសង្កេតឃើញថាទម្រង់លេងរបស់ Man Utd ប្រសើរពីមួយប្រកួតទៅមួយប្រកួតតែម្ដង។ ជាក់ស្ដែង ការសហការគ្នាលេងវាយបកលឿនៗ ក៏មានប្រសិទ្ធភាពជាងមុនថែមទៀត។ ដោយគ្រាប់ទី៣របស់ Bruno នោះ ត្រូវបានគេសរសើរ និងប្រដូចទៅនឹងគ្រាប់បាល់របស់ Ronaldo កាលពីឆ្នាំ២០០៩ផងដែរ៕