Pep ថា​ក្នុង​បេះដូង និងខួរក្បាល គិតតែធ្វើមិចឈ្នះ​ Madrid ប៉ុណ្ណោះ

  • 2020-07-11 03:47:27
  • ចំនួនមតិ 1 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


​ការ​ប្រកួត UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​ចាប់​ឆ្នោត​រួច​ហើយ ​ប៉ុន្តែ​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​២​ក៏​ត្រូវ​ប្រកួត​គ្នា​ស្វែង​រក​អ្នក​ឈ្នះ​បន្ដ​ទៀត​ដែរ។

​ក្នុង​នោះ ​ក្រុម Manchester City ​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Madrid ​សម្រាប់​ជើង​ទី​២​នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ ​ស្រប​ពេល​ជើង​ទី​១​កន្លង​ទៅ ​ពួកគេ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​រួច​មក​ហើយ។ ​លទ្ធផល​ត្រឹម​២-១ ​មិន​ទាន់​កក់ក្ដៅ​សម្រាប់​ក្រុម​មេឃ​ខៀវ​ឡើយ ​បើ​តាម​លោក Pep ​នឹង​ផ្ដោត​លើ​ការ​ប្រកួត​នេះ​ជា​ធំ ​ហើយ​ត្រូវ​ធ្វើ​គ្រប់​យ៉ាង​ទើប​អាច​ឆ្លង​ផុត​ក្រុម​របស់​លោក Zidane ​បាន។ ​

​សម្រាប់​លទ្ធផល​ចាប់​ផ្ដើម​វិញ ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​គឺ៖

១. ក្លឹប​ Manchester City/Real Madrid នឹង​ប៉ះ​ជាមួយ Juventus/Lyon។

២. ក្លឹប​ RB Leipzig នឹង​ត្រូវ​ប្រកួត​ជាមួយ​ ក្លឹប Atletico Madrid។

៣. ក្លឹប​ Barcelona/Napoli នឹង​ត្រូវ​ប្រកួត​ជាមួយ​ ក្លឹប Bayern Munich/Chelsea ។

៤. ក្លឹប​ Atlanta នឹង​ត្រូវ​ប្រកួត​ជាមួយ​ ក្លឹប Paris Saint-Germain ។

ប្រកួត​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ២០២០ នៅ​រដ្ឋធានី​លីស្បោន ប្រទេស​ព័រទុយហ្គាល់ ដោយ​លេង​តែ​មួយ​ជើង​ទេ។ ចំពោះ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​ដែល​នៅ​សល់​ ៤គូ (Man City ប៉ះ Real Madrid, Juventus ប៉ះ Lyon, Barcelona ប៉ះ Napoli និង Bayern Munich ប៉ះ Chelsea) នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន​ម្ចាស់​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​នឹង​លេង​នៅ​ថ្ងៃ​ទី៧ និង​ទី៨ ខែ​សីហា។

ខណៈ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​វិញ នឹង​ត្រូវ​លេង​ដូច​ទម្រង់​ខាង​ក្រោម៖

១. អ្នក​ឈ្នះ​វគ្គ​៨ក្រុម គូ​ទី១ នឹង​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ឈ្នះ​វគ្គ ៨ក្រុម​គូ​ទី៣។

២. អ្នក​ឈ្នះ​វគ្គ​៨ក្រុម​ គូ​ទី២ នឹង​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ឈ្នះ​វគ្គ ៨ក្រុម​គូ​ទី៤។

ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នឹង​លេង​នៅ​ថ្ងៃ​ទី១៨ និង​ថ្ងៃ​ទី១៩ នៅ​រដ្ឋធានី​លីស្បោន​ដដែល និង​លេង​តែ​មួយ​ជើង​ទេ។ ចំពោះ​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ​នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ២០២០ នៅ​ប្រទេស​ព័រទុយហ្គាល់៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ