Subaru Crosstrek ឆ្នាំ២០២១ កែមុខថ្មី ខ្លាំងជាងមុន តម្លៃចាប់ពី ២ម៉ឺនដុល្លារ
- 2020-07-13 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Subaru Crosstrek ឆ្នាំ២០២១ កែមុខថ្មី ខ្លាំងជាងមុន តម្លៃចាប់ពី ២ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
Subaru ទើបតែបានប្រកាសចេញរថយន្ត Crosstrek ស៊េរីឆ្នាំ២០២១ ជាផ្លូវការកាលពីខែមុន ឥឡូវក្រុមហ៊ុននេះក៏បានប្រកាសតម្លៃរបស់វាជាផ្លូវការ គឺចាប់ពី ២២ ២៤៥ដុល្លារ ថ្លៃជាងស៊េរីមុន ១០០ដុល្លារ។
Subaru Crosstrek ឆ្នាំ២០២១ បានកែកុនមុខ ដោយបំពាក់ប៉ាណាថ្មី ព្រមទាំងយ៉ាន់ Alloy ទំហំ ១៧អ៊ីញថ្មីផងដែរ។ ក្រឡេកទៅមើលក្នុងកាប៊ីនវិញ វាបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៦,៥អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ព្រមទាំងប្រព័ន្ធ EyeSight ដែលរួមបញ្ចូលមុខងារ Advanced Adaptive Cruise Control with Lane Centering មកស្តង់ដារតែម្តង។
Crosstrek បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boxer មានកម្លាំង ១៥២សេះ ប្រើប៉ុងពីរ AWD ហើយមានទាំងជម្រើសលេខដៃ និងអូតូ ៦វគ្គ។
Subaru ក៏ផ្តល់ជម្រើសម៉ូដែល Crosstrek Premium ដែលមានតម្លៃចាប់ពី ២៣ ២៩៥ដុល្លារ, Crosstrek Sport តម្លៃចាប់ពី ២៦ ៤៩៥ដុល្លារ បំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ មានកម្លាំង ១៨២សេះ និង Crosstrek Limited តម្លៃចាប់ពី ២៧ ៩៩៥ដុល្លារ៕