Kia K5 ឆ្នាំ២០២១ រាង តម្លៃ និងកម្រិតស៊ីសាំងប៉ុណ្ណឹង ទប់ចិត្តបានអត់?

  • 2020-07-13 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Kia បានប្រកាសចេញរថយន្ត K5 ស៊េរីឆ្នាំ២០២១ ដែលជាអ្នកស្នងតំណែងរថយន្ត Kia Optima។ Kia K5 ម៉ូដែល LX ដែលបំពាក់ម៉ាស៊ីនសាំង Turbocharged ចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង១៨០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៧,៣លីត្រ/១០០គីឡូម៉ែត្រ។

ចំពោះអ្នកដែលចង់បានប្រភេទម៉ាស៊ីនធំ អាចជ្រើសរើសយក K5 GT តម្លៃចាប់ពី ៣១ ៤៥៥ដុល្លារ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩០សេះ។

ក្រៅពីម៉ូដែលទាំង២ ខាងលើ Kia ក៏ផ្តល់ជម្រើសម៉ូដែល LXS, GT-Line និង EX ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រផងដែរ។ K5 មានតម្លៃចាប់ពី ២៤ ៤៥៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម