លើក​នេះ សោភា ទេពី បាន​ទម្លាយលក្ខណៈ​សម្បត្តិ​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់​នាង!

  • 2020-07-15 07:10:55
  • ចំនួនមតិ 1 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


ជារឿយៗ តារា​ចម្រៀង​ស្រី​ដែល​និយម​ច្រៀង​ឡើង​វិញ​នូវ​បទ​មរតក​ដើម សោភា ទេពី តោះតើយ ឬ​មិន​ចង់​ឮ​ពាក្យ​គេ​សួរ​ពី​ជីវិត​ឯកជន ជា​ពិសេស​ស្នេហា​របស់​នាង​ឡើយ។ ភាព​តោះតើយ​នេះ កើត​មាន​ក្រោយ​នាង​មាន​ស្នាម​របួស​បេះដូង​ជាមួយ​តារា​ម៉ូដែល​ម្នាក់ ដែល​នាង​អះអាង​ថា មុន​បែក​គ្នា​គេ​ធ្លាប់​ផ្អែមល្ហែម និង​មើល​ថែ​យល់​ចិត្ត​គ្នា​បាន​យ៉ាង​ល្អ ហើយ​អនុស្សាវរីយ៍​ខ្លះ​នាង​មិន​ទាន់​បំភ្លេច​បាន​នៅ​ឡើយ។

ទោះជា​យ៉ាង​ណា​រឿងរ៉ាវ​ស្នេហា​បែកបាក់​ដែល​បាន​កើត​ឡើង​តាំង​ពី​ជាង​២​ឆ្នាំ​មុន​នោះ ត្រូវ​បាន​នាង​បញ្ជាក់​ថា អនុស្សាវរីយ៍​ខ្លះ​នៅ​ដិត​ជាប់​ក្នុង​អារម្មណ៍ តែ​អត់​មាន​ចិត្ដ​ថា​ចង់​ត្រូវ​គ្នា​ឡើង​វិញ​ឡើយ។ ទេពី មិន​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ស្នេហា​របស់​នាង​ដើរ​ដល់​ផ្លូវ​បំបែក​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ដោយ​ខ្លី​ថា​អ្វី​ដែល​ហួស​ហើយ​ឲ្យ​វា​ហួស​ទៅ​ចុះ ហើយ​ទុក​ពេល​រកលុយ និង​ចាប់​ផ្ដើម​ជីវិត​ថ្មី​វិញ។

ទាក់ទង​នឹង​រឿង​គូស្រករ​ថ្មី​វិញ សោភា ទេពី បាន​បង្ហើប​ប្រាប់ Sabay ថា បច្ចុប្បន្ន​មិន​ទាន់​មាន​បុរស​ណា​ម្នាក់​ដែល​នាង​ត្រូវ​ពិចារណា​យក​ធ្វើ​ជា​គូ​អនាគត​នៅ​ឡើយ​ទេ ហើយ​កញ្ញា​អាច​នឹង​ទំនេរ​ដូច្នេះ​រហូត​ដល់​១០​ឆ្នាំ​ទៀត​ក៏​បាន​បើ​គូព្រេង​ថ្មី​មិន​ទាន់​ដល់។

ចំពោះ​សំណួរ​ថា​តើ​បុរស​ដែល​មាន​រូប​សម្បត្តិ​បែប​ណា ឬ​គុណ​សម្បត្តិ​បែប​ណា​ដែល​នាង​គួរ​ពិចារណា​ជាថ្មី​នោះ? ស្រាប់​តែ​នាង​ឆ្លើយ​ថា អ្នក​សិល្បៈ​ក៏​បាន ឬ​អ្នក​ជំនួញ​ក៏​បាន​ឲ្យ​តែ​មាន​ចរិត​ចាស់​ទុំ និង​យល់ចិត្ត​នាង។

សោភា ទេពី៖"និយាយ​ដោយ​ត្រង់​ខ្ញុំ​ស្រឡាញ់​បុរស​ដែល​មាន​សម្បុរ​ស ខ្ពស់ មាឌ​ស្ដើង ចង់​និយាយ​ថា​អត់​ស្រឡាញ់​អ្នក​មាន​សាច់​ដុំ​ទេ ហើយ​ចរិត​វិញ​ចាស់​ទុំ មិន​សាំញ៉ាំ​ច្រើន តែ​ត្រូវ​ស្វីតៗ​ហ្មង"។

ចូល​ឆ្នាំ​២០២០ នេះ សោភា ទេពី មាន​វ័យ​១៧​ឆ្នាំ​ហើយ ហើយ​រូប​សម្រស់​របស់​នាង​ក៏​កាន់​តែ​ស្រស់​ស្អាត ទន្ទឹម​នឹង​ការ​លេង​ខ្លួន និង​ភាព​ស៊ីវិល័យ​របស់​នាង​ត្រូវ​បាន​បង្ហាញ​ជា​បន្ដ​បន្ទាប់។ ជីវិត​ឯកជន​របស់​នាង ត្រូវ​បាន​អ្នកគាំទ្រ​កាន់​តែ​ចង់​ដឹង ដោយសារ​តែ​នាង​បាន​លេច​មុខ​ច្រើន​តាម​ឆាក​ប្រគំតន្ត្រី និង​Chanel Youtubeតាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​ដែល​នាងCover ចាប់​តាំង​ពី​ឆ្នាំ​២០១៧ មក៕

អត្ថបទ៖ ជិន សុភ័ក្ត្រ