ឡាន Toyota ដែលលក់ដាច់ខ្លាំងនៅជប៉ុន ឥឡូវមានដាក់លក់នៅប្រទេសថៃ
- 2020-07-23 06:42:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Toyota ដែលលក់ដាច់ខ្លាំងនៅជប៉ុន ឥឡូវមានដាក់លក់នៅប្រទេសថៃ
ចន្លោះមិនឃើញ
Toyota Harrier ឆ្នាំ ២០២១ ដែលក្រុមហ៊ុនបានប្រកាសចេញលក់នៅប្រទេសជប៉ុនកាលពីខែមេសាកន្លងទៅ ទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក ហើយពេលនេះរថយន្ត Toyota Harrier ជំនាន់ថ្មីត្រូវបានការដាក់លក់ជាផ្លូវការនៅប្រទេសថៃ តាមរយៈការនាំចូលរបស់ក្រុមហ៊ុន Eton Import។
នេះជាលើកដំបូងហើយដែលក្រុមហ៊ុន Eton Import បានប្រកាសនាំចូលរថយន្ត Toyota Harrier លក់ជាផ្លូវការក្នុងប្រទេសថៃ។ Toyota Harrier ជំនាន់ថ្មីនេះនៅប្រទេសថៃ មានតម្លៃចាប់ពី ២ ទៅ ២,៥លានបាត ដែលស្មើប្រមាណ ៦៣ ២៣១ដុល្លារ ទៅប្រមាណ ៧៨ ៧៣២ដុល្លារ។ នៅទីផ្សារប្រទេសជប៉ុនរថយន្តនេះមានតម្លៃចាប់ពីប្រមាណ ២៧ ៩០៧ដុល្លារប៉ុណ្ណោះ។
Toyota Harrier ដែលលក់នៅប្រទេសថៃ មានជម្រើសម៉ាស៊ីនសាំងចំណុះ ២,០លីត្រ កម្លាំង ១៧១សេះ ដែលមានជម្រើសប៉ុងមួយ ឬប៉ុងពីរ។ ហើយវាក៏មានជម្រើសម៉ាស៊ីន Hybrid ដែលមានម៉ាស៊ីនសាំង ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីផលិតកម្លាំងបាន ២១៨សេះ ប្រើប្រព័ន្ធបើកបរប៉ុងមួយ និងស៊ីសាំងប្រមាណ ៤,១៧លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ៕