ភ័ស្តតាងស្រស់ៗ បង្ហាញថា iPhone 12 មានថ្មតូចជាងមុនមែន

  • 2020-07-24 02:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​គណនី Twitter មួយ​ឈ្មោះ​ថា​ Venkatesh Babu.G បាន​បង្ហាញ​រូបភាព​ដែល​អះអាង​​ថា​ជា​រូបភាព​ថ្ម​សម្រាប់ iPhone 12 ដែល​មាន​ភ្ជាប់​មក​ជា​មួយ​​លិខិត​ចុះ​បញ្ជី​ថ្ម​នៅ​កូរ៉េ​ខាង​ត្បូង​តាម​រយៈ​ភ្នាក់ងារ​ SafetyKorea ផង​ដែរ។

គណនី​ខាង​លើ​បាន​បញ្ជាក់​ថា​ថ្ម​ដែល​​សម្រាប់ iPhone ដែល​មាន​លេខ​កូដ​ម៉ូដែល A2431 (អាច​​សម្រាប់ iPhone 12 Max ឬ​ iPhone 12 Pro) មាន​ទំហំ 2775 mAh។ នេះ​មាន​ន័យ​ថា​ថ្ម iPhone 12 មាន​ទំហំ​តូច​ជាង​មុន​បើ​ធៀប​នឹង iPhone 11។ ខាង​ក្រោម​ជា​ទំហំ​ថ្ម iPhone ដែល​ចេញ​ពីរ​ឆ្នាំ​កន្លង​មក​នេះ ៖

  • iPhone XS ៖ 2658 mAh

  • iPhone XS Max ៖ 3174 mAh

  • iPhone XR ៖ 2942 mAh

  • iPhone 11 ៖ 3110 mAh

  • iPhone 11 Pro ៖ 3046 mAh

  • iPhone 11 Pro Max ៖ 3969 mAh

iPhone ដែល​ចេញ​នា​ឆ្នាំ ២០២០ នេះ គេ​ជឿជាក់​ថា​នឹង​មាន​រហូត​ដល់ ៤​ម៉ូដែល​ផ្សេងៗ​គ្នា ដែល​មាន​ប្រភេទ​អេក្រង់ ៥,៤អ៊ីញ​ចំនួន​មួយ ប្រភេទ​អេក្រង់ ៦,១អ៊ីញ​ចំនួន​ពីរ និង​ប្រភេទ​អេក្រង់ ៦,៧អ៊ីញ។ ពួក​វា​ទាំង​បួន​នឹង​ប្រើ​ប្រាស់​អេក្រង់ OLED ទាំង​អស់ និង​ប្រើ​ប្រាស់​ឈីប A14 ដែល​មាន​គាំទ្រ​សេវា 5G ផង​ដែរ៕​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង