មកស្គាល់​ភោជនីយដ្ឋាន​ម្ហូប​ថៃទាំង​ ១០ ដែលថៃទទួលស្គាល់​ថា​មាន​ម្ហូបថៃពិតៗ

  • 2020-07-24 02:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ មានភោជនីយដ្ឋានថៃនៅប្រទេសកម្ពុជា ចំនួន ១០ប៉ុណ្ណោះ ដែលបានទទួលស្លាកសញ្ញា Thai SELECT។ Thai SELECT គឺជានិមិត្តសញ្ញាដែលក្រសួងពាណិជ្ជកម្មថៃប្រគល់ជូនភោជនីយដ្ឋានថៃ ដែលបានទទួលការជ្រើសរើសដើម្បីធានាថាភោជនីយដ្ឋានទាំងនោះ មានមុខម្ហូបដែលជាអត្តសញ្ញាណថៃ ដោយចែកចេញជា ៣ ប្រភេទគឺ Thai SELECT PREMIUM មានផ្ទៃពណ៌ទឹកមាស Thai SELECT មានផ្ទៃពណ៌ក្រហម និង Thai SELECT UNIQUE មានផ្ទៃពណ៌ទឹកក្រូច។

រូបភាពពីភោជនីយដ្ឋាន TOM YUM KUNG ដែលជាភោជនីយដ្ឋាន​១ក្នុងចំណោម​ភោជនីយដ្ឋានទាំង ១០ ដែល​ទទួល​បាន​ស្លាកសញ្ញា Thai SELECT

**ភោជនីយដ្ឋានទាំង ១០នោះ មានឈ្មោះដូចខាងក្រោម (សរុប ២២សាខា)៖**

លោកជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានតំណាងពាណិជ្ជកម្មថៃនៅរាជធានីភ្នំពេញ បានថ្លែងថា ស្ថានតំណាងពាណិជ្ជកម្មថៃ បានធ្វើការប្រគល់ស្លាកសញ្ញា Thai SELECT ទៅដល់ភោជនីយដ្ឋានថៃនៅប្រទេសកម្ពុជា ដើម្បីធានាថា ភោជនីយដ្ឋានថៃទាំងនោះ មានលក់ម្ហូបថៃដែលមានរសជាតិបែបថៃពិតៗ ដោយភោជនីយដ្ឋានថៃដែលបានទទួលស្លាកសញ្ញា Thai SELECT ជាភោជនីយដ្ឋានដែលមានមុខម្ហូបថៃមិនតិចជាង ៨០% នៃមុខម្ហូបទាំងអស់ មានស្តង់ដារ របៀបផ្សំគ្រឿងបែបថៃ ប្រើប្រាស់វត្ថុធាតុដើម និងគ្រឿងផ្សំរបស់ថៃ រួមទាំងតុបតែងបរិយាកាសនៅខាងក្នុងហាងដែលមានលក្ខណៈបែបថៃផងដែរ ហើយបានទទួលការវាយតំលៃដោយផ្អែកលើការអោយពិន្ទុទៅតាមការកំណត់របស់គណៈកម្មាការដែលបានបង្កើតឡើង។

លោកជីរ៉ាវុឍ សុវណ្ណាអាត ប្រគល់​ស្លាកសញ្ញា Thai SELECT ដល់ហាង S & P ដែលជាហាង១ក្នុងចំណោម​ហាងទាំង ១០ ដែលទទួលបានស្លាកសញ្ញានេះ

ចង់ទទួលទាន​ម្ហូបថៃ រសជាតិបែបថៃពិតៗ កុំភ្លេចអញ្ជើទៅ​ភោជនីយដ្ឋាន​ដូចមានរាយនាមខាងលើណា!

ស្លាកសញ្ញា Thai SELECT ទាំង ៣ ប្រភេទ
អត្ថបទពេញនិយម