រថយន្តកូនកាត់ TRD ២០២០ លក់មួយទឹកតម្លៃ ៣ម៉ឺនដុល្លារស្ដើង!

  • 2020-07-27 02:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តកូនកាត់ផលិតនៅរោងចក្រToyota ឥណ្ឌូណេស៊ី ប្រភេទ Mini SUV ម៉ូដែល Rush TRD ស៊េរីឆ្នាំ ២០២០ បានចេញលក់នៅលើទីផ្សារដំបូងមានតម្លៃ ៣៧ ៥០០ ដុល្លារ។

រថយន្តដែលមានភាពពេញនិយមជិះបែបលក្ខណ:គ្រួសារ Rush TRD ស៊េរី ២០២០ បានរចនាជាមួយរូបរាងខាងក្រៅចង្កៀងប្រភេទ LED។ មានកៅអី ៣ ជួរ មាន ៧កៅអី បច្ចេកវិទ្យាខាងក្នុងមាន ប៊ូតុង Start/Stop ងាយស្រួលបញ្ឆេះ និងពន្លត់ម៉ាស៊ីន ប្រព័ន្ធកម្សាន្ត DVC Touch Screen អាចភ្ជាប់ Bluetoothម៉ា ស៊ីនត្រជាក់។

បច្ចុប្បន្នរថយន្តនេះក៏កំពុងមានទីផ្សារច្រើនសម្រាប់ប្រទេសកម្ពុជា តាមប្រភពពី Toyota Plus Cambodia រថយន្តប្រភេទ Mini SUV នេះមានលក់ម៉ូដែលមួយទឹកក្នុងតម្លៃប្រមាណជា ៣ ១៩០០ដុល្លារ (តម្លៃបូកបញ្ចូលស្លាកលេខ)។

ប្រព័ន្ធសុវត្ថិភាព កាមេរ៉ាក្រោយមាន Sensor ប្រព័ន្ធបើកបរឡើងចំណោត HACពោងសុវត្ថិភាពចំនួន ៩ ប្រព័ន្ធគ្រប់គ្រងលំនឹង (VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំង (EBD) ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព (ABS)។ Rush ស៊េរីឆ្នាំ ២០២០ នេះបំពាក់ម៉ាស៊ីន 1.5L ប្រអប់លេខ E 4-Speed AT ប្រភេទនែការបើកបរ 2WD ប្រើយ៉ាន់ស្ព័រទំហំ ១៧ អ៊ី។ មានជម្រើសពណ៌ ស ទឹកប្រាក់ ខ្មៅ ត្នោត ក្រហម និងពណ៌ឈាមជ្រូក៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី