៥ដង Anti-Fan ព្យាយាមធ្វើស៊ីតារា K-Pop តែមិនបានសម្រេចបានត្រឹមអង្គុយខកចិត្ត
- 2020-07-28 06:18:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ដង Anti-Fan ព្យាយាមធ្វើស៊ីតារា K-Pop តែមិនបានសម្រេចបានត្រឹមអង្គុយខកចិត្ត
ចន្លោះមិនឃើញ
អ្នកគាំទ្រដែលចាំតែទើស ឬ Anti-Fan ពិតជាមានច្រើនក្នុងពិភព K-Pop ដែលតែងធ្វើឲ្យមានចលាចលមិនចេះចប់ រហូតកើតមានរឿងរ៉ាវផ្សេងៗ ធ្វើឲ្យតារាឈឺក្បាល។ ក្រុមមនុស្សទាំងនោះខ្លះព្យាយាមធ្វើបាតុកម្មបណ្ដេញតារាចេញពីក្រុម ឬប្រឌិតព័ត៌មានមិនពិត និងនិយាយតៗគ្នា ប៉ុន្តែចុងក្រោយបញ្ចប់ត្រឹមការបរាជ័យប៉ុណ្ណោះ ដោយសារចំនួននៃអ្នកស្រឡាញ់គាំទ្រមានច្រើនជាង។
ដូចនេះសូមលើកយក សកម្មភាពទាំង ៥របស់ក្រុម Anti-Fan ដែលព្យាយាមបាញ់ព្រួញមកកាន់តារា K-Pop នាពេលកន្លងមក៖
១. Anti-Fan ព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតពី BTS
មានហ្វេនម្នាក់ធ្លាប់បានបង្ហោះ Post មួយលើ Pann ដោយព្យាយាមអះអាងថា សមាជិក BTS សុទ្ធតែធ្វើឈ្លើយដាក់តារាជើងចាស់ Im Chang Jung ពេលលោកថតរូបបង្ហោះលើ Instagram។ គ្រាន់តែឃើញរូបនោះភ្លាម ហ្វេនម្នាក់នោះបានលើកឡើងថា BTS ជាក្មេងឈ្លើយ មិនរវល់នឹងចាស់ទុំដែលឈរនៅពីមុខ បែរជាឈរនិយាយគ្នាលេងធម្មតា។
ប៉ុន្តែមែនទែនទៅ ប្រហែលជា Anti-Fan ម្នាក់នោះមិនបានមើល Caption ពីលើរូបទេមើលទៅ ព្រោះថា Im Chang Jung បានសរសេរអួតសរសើរមិនដាច់ពីមាត់នឹងចរិតចេះគួរសមរបស់ BTS ទាំងរូបស្រស់សង្ហា និងសុទ្ធតែចិត្តល្អទៀតផង។
២. គម្រោងបណ្ដេញ Chen ចេញពី EXO របស់ Anti-Fan ត្រូវបរាជ័យ
កាលពីពេលដែល Chen ប្រកាសពីមង្គលការរបស់លោកនៅដើមឆ្នាំ ២០២០ អ្នកគាំទ្រមួយចំនួនតូចរបស់ EXO បែរជាប្រែមុខមកជា Anti-Fan ទៅវិញ រហូតហ៊ានរៀបគម្រោងបណ្ដេញ Chen ចេញពីក្រុមទៀតផង។ ពួកគេហ៊ានទាំងមកធ្វើបាតុកម្មនៅមុខអគារ SM និងជួលឡានក្រុងដោយភ្ជាប់ដោយផ្ទាំងសរសេរថា «Our_Future_Has_No_Chen» និងឃ្លាផ្សេងទៀតដែលចោទ Chen ថាបំផ្លាញទំនុកចិត្តអ្នកគាំទ្រ។
ស្របពេលហ្វេនទាំងនោះដុតដៃដុតជើងរកគ្រប់មធ្យោបាយបណ្ដេញ Chen យ៉ាងណាក៏មិនបានការដែរ ព្រោះ SM មិនអាចធ្វើតាមបានទេ និងបញ្ជាក់ថា Chen នឹងត្រូវនៅជាមួយក្រុមបន្តទៀត។
៣. Anti-Fan ព្យាយាមដក IZ*ONE ពីកម្មវិធី Music Bank
ពេល IZONE វិលមកវិញជាមួយនឹងបទ «Fiesta» មនុស្សមួយក្រុមដែលមានគ្នា ៥០០០នាក់បានធ្វើបាតុកម្មដោយរៀបលិខិតហាមប្រាមមិនឲ្យក្រុមនេះមានមុខក្នុងកម្មវិធី Music Bank ដាច់ខាត។ ទោះជាយ៉ាងណា KBS មិនបានចាត់ការតាមការស្នើរសុំឡើយ ដោយបញ្ជាក់បន្ថែមថាក្រុម IZONE នឹងបង្ហាញមុខសម្ដែងក្នុងកម្មវិធី Music Bank ជាធម្មតា។
៤. Anti-Fan នាំគ្នាឌឺដងដាក់ Mina (ក្រុម TWICE)
ក្រុមមនុស្សទាំងនោះព្យាយាម ផ្លែផ្កា និងនាំរឿងឥតឈប់ដាក់ Mina ក្រោយរូបភាពនាង និង BamBam (ក្រុម GOT7) ចេញផ្សាយ។
ក្រោយមកផលិតកម្ម JYP ក៏បានបញ្ជាក់ដែរថាតារាទាំង ២មិនបានស្រឡាញ់ទេ ប៉ុន្តែអ្នកមិនពេញចិត្តទាំងនោះនៅតែមានអារម្មណ៍ថា ហាក់ដូចជានៅមានអាថ៌កំបាំងនៅពីក្រោយរូបថតនេះ។ ចំនួនរិះគន់ច្រើនយ៉ាងក៏នៅតែមិនបានធ្វើឲ្យប្រជាប្រិយភាពរបស់តារាស្រីរូបនេះធ្លាក់ចុះដែរ មានតែកើនឡើងថែមទៀត។
៥. Anti-Fan ព្យាយាមផ្សាយព័ត៌មានមិនពិតពីរូបថតរបស់ BLACKPINK
ឡានការ៉េមតូចមានឈ្មោះ Jennie ពីលើ ដែលបង្ហាញក្នុងបទ «As If It's Your Last» ធ្លាប់ត្រូវបានដាក់ឲ្យ BLINKs មកយកការ៉េមញ៉ាំកាលពីមុន។ ប៉ុន្តែអ្នកគាំទ្រដែលមិនចូលចិត្តខ្លះ បែរជាកែពាក្យលើឡាននោះមកជាឃ្លាដែលមានន័យមិនល្អទៅវិញ៕