ខណៈកូវីដមិនទាន់ចប់ មកស្គាល់សេវាសម្អាតមេរោគក្នុងផ្ទះឲ្យស្អាតល្អ គ្រប់គ្នាគួរដឹង
- 2020-08-05 04:17:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខណៈកូវីដមិនទាន់ចប់ មកស្គាល់សេវាសម្អាតមេរោគក្នុងផ្ទះឲ្យស្អាតល្អ គ្រប់គ្នាគួរដឹង
ចន្លោះមិនឃើញ
ក្រោយការផ្ទុះឡើងនៃមេរោគកូវីដ១៩ ការសម្អាតផ្ទះដោយបោសជូតធម្មតាលែងធានាសុវត្ថិភាពទៀតហើយ ។ ជាក់ស្តែងរបស់ប្រើប្រាស់ក្នុងផ្ទះរាល់ថ្ងៃ ដូចជា ពូក សាឡុង វាំងនន ខ្នើយ ភួយ និង កម្រាលព្រំ សុទ្ធតែជារបស់ដែលងាយមានបាក់តេរីទុំជាប់ និងសម្ងំរស់នៅ ដែលការបោស ឬ បោកសម្អាតធម្មតា មិនអាចចូលជ្រៅ ទៅសម្អាតអស់មេរោគឡើយ បើទោះជាអ្នកមើលហ្នឹងភ្នែកឃើញថាស្អាតក៏ដោយ។
សម្ភារធ្វើពីសាច់ក្រណាត់ ឬអំបោះ អាចមានបាក់តេរីរស់នៅ ដល់ទៅជាង ២០ម៉ឺន ។ ដូច្នេះប្រសិនបើអ្នកខកខានមិនបានសម្អាត ជារៀងរាល់ថ្ងៃ ឬ មួយសប្តាហ៍ម្តង (ទៅតាមលក្ខខណ្ឌ ការប្រើប្រាស់ ឬ តំបន់រស់នៅ មានហុយដីច្រើន ឬអត់) វាបណ្តាលឲ្យអ្នកមានបញ្ហាផ្លូវដង្ហើមបន្តិចម្តងៗ ដោយមិនដឹងខ្លួន។ នេះបើយោងតាម ការវិបសាយសុខភាពwww.thehealthy.com។
ដើម្បីសម្អាតមេរោគបានសព្វស្អាតល្អ ពិសេសសម្រាប់ពូក សាឡុង វាំងនន និងកម្រាលព្រំ ទាមទារមានឧបករណ៍សម្អាតត្រឹមត្រូវ និងទឹកសម្អាតដែលមានគុណភាព ទើបមិនប៉ះពាល់សុខភាព និងរក្សាគុណភាពសម្ភារប្រើប្រាស់មិនឲ្យចាស់ ។
តែបើអ្នកមិនមានពេលសម្អាតដោយខ្លួនឯង ឲ្យបានល្អិតល្អន់នោះទេ ហើយចង់រក្សាបានទាំងអនាម័យ និងគុណភាពរបស់ប្រើប្រាស់ ធានាសុវត្ថិភាព និងផាសុកភាពដល់ក្រុមគ្រួសារ អ្នកគួរទាក់ទងក្រុមការងារឯកទេសសម្អាត ខែមដ្រាយ ChemDry។
ជាមួយសេវាសម្អាត «កញ្ចប់សុខភាព» ឬ ហែលស៊ីហ៊ូម (Healthy Home) ដែលជាកញ្ចប់សេវាថ្មី របស់ ChemDry ឥលូវនេះអ្នកអាចទទួលបានកញ្ចប់សេវាសម្អាតផ្ទះពេញលេញ និងទៀងទាត់ ដែលធានាសម្អាតផ្ទះរបស់អ្នកបានស្អាតល្អ ដោយមិនរំខានដល់ការរស់នៅ និងមិនតម្រូវឲ្យមានការរើរូសសម្ភារ ព្រោះ ChemDry ប្រើសុទ្ធសឹងតែជាសម្ភារៈទំនើបៗ អាចចូលទៅសម្អាតបានដល់នៅនឹងកន្លែងតែម្តង។
លើសពីនេះ រាល់ផលិតផលទឹកសម្អាតរបស់ ChemDry ត្រូវបានទទួលស្គាល់ស្របច្បាប់ថាមិនប៉ះពាល់សុខភាព "Green Certified Product Solution” ពីសំណាក់ស្ថាប័នជំនាញនៅអាមេរិក។
មានហេតុផលធំ ១០ ដែលអ្នកគួរប្រើសេវាសម្អាត របស់ ខែមដ្រាយ (ChemDry) ដូចជា ៖
សូមបញ្ជាក់ដែរថា សូម្បីអតិតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា William A. Heidt ក៏បានលើកសសើរដែរថា៖ « វត្តមានរបស់ ChemDry នៅកម្ពុជាពិតឆ្លើយតបយ៉ាងល្អនឹងការរីកចម្រើននៃវិស័យអចលនទ្រព្យបច្ចុប្បន្ននៅភ្នំពេញ ដែលមានខុនដូមានប្រមាណ ២ម៉ឺនយូនីត និងនៅព្រះសីហនុវិញមានអាគារខ្ពស់កំពុងសាងសង់ជាច្រើន ដែលទាំងនេះសុទ្ធតែមានតម្រូវការសេវាសម្អាតស្តង់ដារខ្ពស់របស់ ChemDry »។ លោកបានថ្លែងដូចនេះក្នុងឱកាសសម្ពោធវត្តមានផ្លូវការរបស់ ChemDry នៅកម្ពុជាកាលពីដើមឆ្នាំ ២០១៨៕