James ​ទំនង​ទៅ AT Madrid ​ហើយ ​ក្រោយ​គ្មាន​កៅអី​នៅ Real Madrid ​

  • 2020-08-06 06:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​James Rodriguez ​ទំនង​ជា​ចាកចេញ​ពី​ក្រុម Real Madrid ​ទៅ​ចូល​រួម​ជាមួយ Atletico Madrid ​ហើយ​នៅ​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី​មិន​មាន​ឈ្មោះ​លេង​ទាល់តែ​សោះ​។

​បញ្ជី​ឈ្មោះ​កីឡាករ​ចុង​ក្រោយ ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស​ប្រកួត​ជាមួយ Man City ​នៅ​យប់​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ​ក៏​មិន​មាន​ឈ្មោះ​របស់ James ​ដែរ។ ខណៈ​ដែល​ប្រកួត​ក្នុង​លីគ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ក៏​មិន​មាន​ឈ្មោះ​រូបគេ​ទៀត។ ​ដូច្នេះ​វា​បាន​បញ្ជាក់​ច្បាស់​ថា​អនាគត​របស់​ខ្សែ​បម្រើ​កូឡុំប៊ី​រូប​នេះ​នៅ Real Madrid ​បាន​អស់​ត្រឹម​នេះ​ហើយ។

​ដោយសារ​តែ​បែប​នេះ​ហើយ ទើប AT Madrid ​ចូល​ខ្លួន​សួរ​នាំ​ភ្លែត។ ​ប្រភព​នៅ​អេស្ប៉ាញ​បាន​ឱ្យ​ដឹង​ថា​កីឡាករ​វ័យ​២៩​ឆ្នាំ​នេះ ​ទំនង​ជា​ទៅ​ជាមួយ​ក្រុម​លោក Simeone ​ហើយ ​ដោយ​មាន​តម្លៃ​ខ្លួន​១៣,៥​លាន​ផោន។ ​កីឡាករ​ដែល Real Madrid ​ទិញ​កាល​ពី​ឆ្នាំ​២០១៤​នេះ ​មាន​ក្លឹប​នៅ​អង់គ្លេស​ជា​ច្រើន​ចង់​បាន​ដែរ ប៉ុន្តែ AT Madrid ​ជា​ក្រុម​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ដែល​អាច​បញ្ចុះបញ្ចូល​ទិញ​យក​អតីត​កីឡាករ​ Monaco ​នេះ​បាន៕

អត្ថបទ៖ វ៉ាន់ សក្ដិ