ព្រីម លីហ្សា បញ្ជាក់ជាថ្មី រឿង​បង្ហោះរូបសិចស៊ី និងរឿងលេង Fashion

  • 2020-08-07 05:38:26
  • ចំនួនមតិ 9 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

ព្រីម លីហ្សា តារា​សិចស៊ី ដែលតែង​បង្ហាញ​ឈុត​សម្លៀកបំពាក់ប្រ៊ែនថ្លៃៗ តាមបណ្ដាញសង្គម​តាំងពីដើមមកនោះ បាន​បន្ត​បង្ហោះរូបភាព​ Fashion បែប​ប្លែក និងសិចស៊ី លើ Instagram អមដោយ​ពាក្យពេចន៍​ ក្នុង​ន័យ​បញ្ជាក់ឲ្យអ្នកគាំទ្រ​ បានយល់ពីភាពសិចស៊ី និង​ការ​លេង​​ Fashion របស់ខ្លួន។

​ម្ចាស់​​ពាន​​​​​ប្រជាប្រិយភាព​​​នៃកម្មវិធី​អាណាចក្រតារា ​ឆ្នាំ​២០១៣ បាន​សរសេរថា៖

"ភាពសិចស៊ីដែលបានបង្ហាញទៅកាន់អ្នកទាំងអស់គ្នា វាជាភាពសិចស៊ីមួយដែលគ្រាន់តែចង់ភ្ជាប់ទៅជាមួយនឹង Fashion ដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រី និងបង្ហាញអំពីភាពស្រស់ស្អាតរបស់ស្ត្រី ពណ៌ខ្មៅតែងតែជាពណ៌ដែលរំលេចពីភាពរឹងមាំ របស់ស្ត្រីជានិច្ច"។

បន្ថែមលើនេះ លីហ្សា បញ្ជាក់ថា ក្នុង​នាមជាអ្នកលេង Fashion (ឬ Fashionista) ម្នាក់ គឺ​តែង​តែ​ហ៊ានស្លៀកពាក់​ដែលប្លែកខ្លាំង ដោយ​មិន​ខ្វល់ពី​ការ​យល់ឃើញរបស់អ្នកជុំវិញខ្លួននោះទេ។

តារាវ័យ២៧ឆ្នាំ លើកឡើងថា "អ្នកដែលគេហៅខ្លួនគេថាជា Fashionista ការរៀបចំសម្លៀកបំពាក់ឲ្យមើលទៅប្លែកភ្នែកជារៀងរាល់ថ្ងៃ វាក៏ជាខ្យល់ដកដង្ហើមមួយសម្រាប់គេ ដូច្នេះហើយពួកគេ​តែងតែមានចំំណុចសំគាល់ពិសេសសម្រាប់ខ្លួនគេជានិច្ច ហើយគេហ៊ានសាកល្បងស្លៀកពាក់ឈុតសម្លៀកបំពាក់ដែលមើលទៅប្លែកភ្នែកខ្លាំងជាទីបំផុត ដោយគេក៏មិនខ្វល់ពីអ្នកជុំវិញខ្លួនរបស់គេយល់ថាគេបែបណា ដែលសំខាន់គេហ៊ានសាកល្បងស្លៀកពាក់ឈុតសម្លៀកបំពាក់ដែលមើលទៅវាមានភាពប្លែកភ្នែកខ្លាំង ហើយហេតុផលតែមួយគត់របស់គេនោះគឺ គេជាអ្នកដែលស្រឡាញ់វិស័យ Fashion យ៉ាងខ្លាំង ហើយគេក៏ពិតជាចង់ឲ្យវិស័យមួយនេះមានការរីកចម្រើនខ្លាំង នេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាខ្លះដើម្បីអោយអ្នកទាំងអស់គ្នាបានយល់អំពីអ្នកដែលគេហៅថាជា Fashionista"។

បើប្រិយមិត្ត​ចង់តាមដានពី Fashion របស់លីហ្សា សូមកុំភ្លេច​ Follow Instagram របស់នាង ដែលមានឈ្មោះថា primlyza

ចុចអាន​អត្ថបទទាក់ទង៖