ល្បី​សឹង​អី មិន​នឹក​ស្មាន​សោះ​ថា ១៣​រឿង​នេះ ត្រូវ​ប្រទេស​ជា​ច្រើន​ហាម​មិន​អោយ​បញ្ចាំង​ក្នុង​ប្រទេស​គេ

  • 2020-08-07 08:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

មក​ដល់​សម័យ​កាល​ថ្មី​នេះ បណ្ដា​អ្នក​ចូល​ចិត្ត​មើល​ភាព​យន្ត​នៅ​សហរដ្ឋអាមេរិក​មិន​សូវ​ជា​ចូល​ចិត្ត​ទៅ​មើល​ភាព​យន្ត​នៅ​តាម​រោង​កុន​ប៉ុន្មាន​ទេ​។

ហេតុ​ដូច​នេះ​ទើប​ក្រុម​ហ៊ុន​ផលិត​ភាព​យន្ត​ជា​ច្រើន​ត្រូវ​ថត​សារ​ឡើង​វិញ​ចំពោះ​ឈុត​ឆាក​ខ្លះ​ៗ​ក្នុង​សាច់​រឿង​ដែល​អាច​ប៉ះ​ពាល់​ដល់ទស្សនិកជន​​ ឬច្បាប់​របស់​ប្រទេស​ខ្លះៗ ដើម្បី​អាច​មាន​សិទ្ធិ​បញ្ចាំង​នៅ​ទូទាំង​ពិភពលោក។

ក៏​ប៉ុន្តែ​មាន​ភាព​យន្ត​មួយ​ចំនួន​ក៏​នៅ​តែ​ត្រូវ​គេ​ហាម​ឃាត់​ទាំង​ស្រុង​តែម្ដង​សម្រាប់​ប្រទេស​ខ្លះ​ ដោយ​សារ​មូល​ហេតុ​ផ្សេងៗ​គ្នា។ តួ​យ៉ាង​ដូច​ជា​ប្រទេស​កម្ពុជា​ជា​ដើម​ រឿង "Kingsman: The Golden Circle” និង​រឿង "Jigsaw” ទើប​តែ​ត្រូវ​បាន​ហាម​ឃាត់​ថ្មីៗ​នេះ​មិន​ឲ្យ​ដាក់​បញ្ចាំង។

នេះ​ជា​បណ្ដា​ភាព​យន្ត​ទាំង​ ១៣ ដែល​ត្រូវ​បាន​គេ​ហាម​ឃាត់​ក្នុង​ប្រទេស​ខ្លះៗ៖

១. រឿង​ "The Departed”

មិន​ឲ្យ​ដាក់​បញ្ចាំង​នៅ​ប្រទេស​ចិន ដោយ​សារ​តែ​សាច់​រឿង​នេះ​និយាយ​មិន​ល្អ​ពី​ប្រទេស​ចិន​ ទាក់​ទង​នឹង​ផ្នែក​នយោបាយ​ និង​យោធា។

២. រឿង "Schindler's List”

មិន​ឲ្យ​ដាក់​បញ្ចាំង​នៅ​បណ្ដា​ប្រទេស​ អារ៉ាប់ និង មូស្លីម​ ជាច្រើន​ ដោយ​សារ​តែ​មាន​ឈុត​ឆាក​តម្រូវ​ឲ្យ​តួអង្គ​ជា​ច្រើន​ស្រាត​សម្លៀក​បំពាក់។ ប្រទេស​ដែល​ហាម​ឃាត់​នោះ​មាន​ដូច​ជា ឥណ្ឌូនេស៊ី, លីបង់, ម៉ាឡេស៊ី ជា​ដើម។

៣. រឿង “The Hunger Games”

មិន​ឲ្យ​ដាក់​បញ្ចាំង​នៅ​ប្រទេស​វៀត​ណាម​ ដោយ​សារ​តែ​មិន​ចង់​ឃើញ​សាច់​រឿង​ដែល​តម្រូវ​ឲ្យ​ក្មេង​ៗ​សម្លាប់​គ្នា​យ៉ាង​ព្រៃ​ផ្សៃ។

៤. រឿង "Zoolander”

មិន​ឲ្យ​ដាក់​បញ្ចាំង​នៅ​ប្រទេស​ ម៉ាឡេស៊ី ដោយ​សារ​តែ​ក្នុង​រឿង​នោះ​មាន​ដាក់​បញ្ចូល​នូវ​តួអង្គ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី ធ្វើ​ឲ្យ​ប្រទេស​នេះ​មិន​អាច​ទទួល​យក​បាន។

៥. រឿង "The Texas Chainsaw Massacre”

បាន​ហាម​ឃាត់​នៅ​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ​១៩៧៥ ដោយ​សារ​តែ​សាច់​រឿង​មាន​លក្ខណៈ​ឃោរឃៅ​ពេក។

៦. រឿង "Back to the Future”

ត្រូវ​បាន​ហាម​ឃាត់​នៅ​ប្រទេស​ចិន​ ដោយ​សារ​តែ​រដ្ឋាភិបាល​ចិន​ហាម​ឃាត់​ភាព​យន្ត​ ឬរឿង​ភាគ​ដែល​បង្ហាញ​ពី​ការ​ឆ្លង​កាត់​សម័យ​កាល​ (Time Travel) នេះ​បើ​តាម​ទស្សនាវដ្ដី​ TIME។

៧. រឿង "2012”

ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ដាក់​បញ្ចាំង​ ឬទាញយកជា​ដាច់​ខាតនៅប្រទេសកូរ៉េខាងជើង ដោយ​វា​ជា​រឿង​ខុស​ច្បាប់​ដែល​អាច​ផ្ដន្ទាទោស​ដល់​ទៅ​ ៥​ឆ្នាំ​ក្នុង​គុក។

៨. រឿង "Borat”

ដែល​ជា​រឿង​សម្ដែង​ដោយ​តារា​កំប្លែង Sacha Baron Cohen ត្រូវ​បាន​គេ​ហាម​ឃាត់​នៅ​ប្រទេស​​ ជា​ច្រើន​ជា​ពិសេស​ប្រទេស កាហ្សាក់ស្ថាន ដោយ​សារ​តែ​ក្នុង​សាច់​រឿង​នេះ​បាន​និយាយ​ថា​ប្រទេស​នេះ​ជា​ប្រទេស​ក្លែង​ក្លាយ ប៉ុន្តែ​៦​ឆ្នាំ​ក្រោយ​មក​ប្រទេស​នេះ​ក៏​លែង​ហាម​ឃាត់​វិញ​ដោយ​សារ​តែ​ភាពយន្ត​នេះ​នាំ​ចូល​នូវ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​មក​កាន់​ប្រទេស​នេះ។

៩. រឿង "The Exorcist”

ត្រូវ​បាន​ហាម​ឃាត់​នៅ​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ ១៩៨៤ ដោយ​សារ​តែ​សាច់​រឿង​សាហាវ​ និង​រន្ធត់​ពេក​។ សម្រាប់​ពេល​នេះ​គឺ​លែង​មាន​ការ​ហាម​ឃាត់​ធំ​ដុំ​ដូច​មុន​ហើយ។

១០. រឿង "Brokeback Mountain”

ត្រូវ​បាន​គេ​ហាម​ឃាត់​នៅ​ប្រទេស​ចិន​ដោយ​សារ​តែ​និយាយ​ពី​សាច់​រឿង​ប្រុស​ស្រលាញ់​ប្រុស។ ក្រៅ​ពី​នោះ​រដ្ឋ​មួយ​នៅ​សហរដ្ឋអាមេរិក​គឺ Utah ក៏​ហាម​ឃាត់​រឿង​នេះ​ដែរ។ ប្រទេស​មួយ​ទៀត​ដែល​ហាម​ឃាត់​ភាព​យន្ត​នេះ​ដែរ​គឺ​ប្រទេស​ ម៉ាឡេស៊ី ដោយ​សារ​តែ​​ប្រជាជន​ប្រទេស​នោះ​កាន់​សាសនា​អ៊ីស្លាម​ភាគ​ច្រើន។

១១. រឿង "Wonder Woman”

ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ដាក់​បញ្ចាំង​នៅ​ប្រទេស​ លីបង់ ដោយ​សារ​តួអង្គ​ឯក​រឿង​នោះ​ ជា​ជន​ជាតិ​អ៊ីស្រាអែល។

១២. រឿង "Deadpool”

ត្រូវ​បាន​គេ​ហាម​ឃាត់​នៅ​ប្រទេស​ចិន​ដោយ​សារ​តែ​មាន​ឈុត​ឆាក​ស្រើប​ស្រាល​ច្រើន​ពេក។

១៣. រឿង "Beauty and the Beast”

ត្រូវ​បាន​គេ​ហាម​ឃាត់​នៅ​ប្រទេស​ ម៉ាឡេស៊ី ដោយ​សារ​មាន​តួអង្គ​ប្រុស​ស្រលាញ់​ប្រុស៕

អាន​អត្ថបទ៖

ប្រភព៖ Wikipedia   ប្រែសម្រួល៖ រ៉ូ