ក្លឹប​បារាំង​តែ​មួយ​គត់​ដែល​មាន​វាសនា​លើក​ពាន UCL

  • 2020-08-08 01:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ពាន​ European Cup បង្កើត​មក មាន​តែ​ក្លឹប​បារាំង​តែ​មួយ​គត់​ដែល​មាន​ឱកាស​បាន​លើក​ពាន​កំពូល​មួយ​នេះ។

ក្លឹប​មួយ​នេះ​គឺ ក្លឹប​ Marseille ដែល​បាន​ឈ្នះ​ពាន UEFA Champions League នៅ​ឆ្នាំ​១៩៩៣ ដោយ​កាល​នោះ ក្លឹប​មួយ​នេះ​ បាន​យក​ឈ្នះ​ក្លឹប​អ៊ីតាលី AC Milan ក្នុង​លទ្ធផល ១ ទល់​នឹង​ ០ នៅ​ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។

យ៉ាងណាមិញ ក្លឹប​មក​ពី​ប្រទេស​បារាំង​ក៏​ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League ច្រើន​លើក​ដែរ ដោយ​ក្លឹប​ Reims ជា​ក្លឹប​បារាំង​ទី ១ ដែល​បាន​ឡើង​ដល់​វគ្គ​នេះ គឺ​នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ European Cup ឆ្នាំ១៩៥៦ តែ​ត្រូវ​ចាញ់​ក្លឹប​អេស្ប៉ាញ Real Madrid ក្នុង​លទ្ធផល ៤-៣។

ចំណែក​ឯ​ក្លឹប​ Paris Saint-Germain វិញ ក៏​ធ្លាប់​ឈ្នះ​ពាន​ទ្វីប​អឺរ៉ុប​ដែរ​ ដោយ​ធ្លាប់​ឈ្នះ​ពាន UEFA Cup Winners' Cup នៅ​ឆ្នាំ១៩៩៦៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម