ទប់​អារម្មណ៍ អាវ​ទ្រនាប់​ដែល​តារា​ម៉ូដែលរូប​នេះ​ពាក់ ថ្លៃ​ជាង​ Rolls Royce ១០​គ្រឿង​ឯណោះ!

  • 2020-08-10 02:32:35
  • ចំនួនមតិ 6 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

Rolls-Royce Cullinan ប្រភេទ SUV ដែល​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​បន្ត​បន្ទាប់​នោះ ល្បី​មាន​តម្លៃ​ជាង ៩០ម៉ឺនដុល្លារ​អាមេរិក​ឯណោះ ដែល​តម្លៃ​នេះរាប់​ថា​ជា​តម្លៃ​ខ្ពស់​បំផុត​មួយ​សម្រាប់​រថយន្ត​ប្រើ​ប្រាស់​នៅ​ក្នុង​ស្រុក ប៉ុន្តែ​ប្រៀប​នឹង​អាវ​ទ្រនាប់​ដែល​តារា​ម៉ូដែល Heidi Klum ពាក់បង្ហាញ​ម៉ូដ​​កាល​ពី​ជិត ១០​ឆ្នាំ​មុន​វិញ គឺ​នៅ​ថោក​ជាង​ឆ្ងាយ​ណាស់។

កំពូល​តារា​ម៉ូដែល Heidi Klum ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ពាក់​អាវ​ទ្រនាប់​​មាន​តម្លៃ​មហាសាល​ឈ្មោះ "The Haveanly Star Bar”​ នេះ​កាល​ពី​ឆ្នាំ​ ២០០១​ ហើយ​នេះ​ក៏​ជា​អាវ​ទ្រនាប់​ប្រភេទ Fantasy Bra ដំបូង​ដែល​នាង​ពាក់​ក្នុង​កម្មវិធី Victoria's Secret ផង​ដែរ។

អាវ​ទ្រនាប់​នេះ​ត្រូវ​បាន​គេ​ផលិត​ដោយដាំពេជ្រ​ទំហំ​​៩០​ការ៉ាត់​ដែល​មាន​តម្លៃ​ ១០,៦​លាន​ដុល្លារ ក៏​ប៉ុន្តែ​តម្លៃ​សរុប​ចំពោះ​អាវ​ទ្រនាប់​នេះ​គឺ​ដល់​ទៅ ១២,៥​លាន​ដុល្លារ​ឯ​ណោះ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ អាវ​ទ្រនាប់​នេះ​បាន​ជាប់​ឈ្មោះ​នៅ​បញ្ជី​ឯកត្តកម្ម​ជា​អាវ​ទ្រនាប់​តម្លៃ​ថ្លៃ​បំផុត​នៅ "Guinnessworldrecord” តាំង​ពី​ឆ្នាំ ២០០១ មក​ម្ល៉េះ​ដោយ​មិន​ទាន់​មាន​អាវ​ទ្រនាប់​ណា​មាន​តម្លៃ​ថ្លៃ​ជាង​នោះ​ឡើយ​គិត​មក​ត្រឹម​ពេល​នេះ៕

ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែសម្រួល៖ ធារ៉ូ