កីឡាករ​អ៊ុយក្រែន​ម្នាក់​ត្រូវ​ដេរ​របួស​នៅ​ប្រដាប់​ពិសេស ក្រោយ​ស៊ី​ជង្គង់​គ្នា​ឯង

  • 2020-08-10 13:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​អ៊ុយក្រែន​ លេង​នៅ​ក្លឹប​បែលហ្សិក Gent កីឡាករ Igor Plastun ត្រូវ​ការ​ដេរ​មុខ​របួស​ត្រង់​ប្រដាប់​សំខាន់​ ក្រោយ​រង​មួយ​ជង្គង់​ពី​មិត្ត​រួម​ក្រុម​ ដែល​អ្នក​ចាំ​ទី​បែលហ្សិក​កីឡាករ Thomas Kaminski អំឡុង​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Sint-Truidense។

នៅ​ពេល​នោះ​ដែរ ខាង​តំបន់​ការពារ​របស់ Gent ព្យាយាម​ទប់​បាល់​ពី​ក្លឹប​គូ​ប្រកួត​របស់​ខ្លួន​។ នៅ​ពេល​បាល់​លើក​មក​តំបន់​គ្រោះថ្នាក់ ទាំង​ Plastun និង Kaminski ហក់​បម្រុង​នឹង​ Clear ចេញ​ពី​ទឹកដី​ តែ​សំណាង​អាក្រក់​អ្នក​ចាំ​ទី Kaminski ហក់​ប៉ះ​នឹង​កន្លែង​សំខាន់​របស់​ខ្សែ​ការពារ​អ៊ុយក្រែន។

អ្វី​ដែល​អកុសល​ជាង​នោះ​ទៅ​ទៀត​គឺ ខាង​ Sint-Truidense បាន​បញ្ចូល​ទី​មួយ​គ្រាប់​ទៀត អំឡុង​គ្រោះថ្នាក់​ចៃដន្យ​នោះ ខណៈ​ក្លឹប​ទាំង​ពីរ​កំពុង​ស្មើ​គ្នា ១-១។

ការ​ប្រកួត​នោះ​បញ្ចប់​ទៅ​ដោយ​ Gent ចាញ់​ក្លឹប​ម្ចាស់​ផ្ទះ​ក្នុង​លទ្ធផល ២-១៕

ខាង​ក្រោម​នោះ​ជា​វីដេអូ​នៃ​ហេតុការណ៍​អកុសល​នោះ​៖

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម