មើលសកម្មភាពដឹកឡាន Bugatti តម្លៃ ៥,៨លានដុល្លារ ពិតជាអស្ចារ្យ!

  • 2020-08-12 06:00:16
  • ចំនួនមតិ 56 | ចំនួនចែករំលែក 275

ចន្លោះមិនឃើញ

ក្រុមហ៊ុន Bugatti បាន​ចាប់​ផ្ដើម​ការ​ដឹក​ជញ្ជូន​រថយន្ត​ Bugatti Divo មួយ​គ្រឿង​ដំបូង​​ជូន​ដល់​អតិថិជន​នៅ​សហរដ្ឋអាមេរិក​ ដែល​ទិដ្ឋភាព​នៃ​ការ​ដឹក​ជញ្ជូន និង​ការ​​មក​ដល់​របស់​រថយន្ត​តម្លៃ ៥,៨​លាន​ដុល្លារ​នេះ ត្រូវ​បាន​ហាង​លក់​រថយន្ត​​ស៊េរី​កប់​ Miller Motorcars ថត​ជា​វីដេអូ​ចែក​ចាយ​លើ​បណ្ដាញ​អ៊ីនធឺណិត។

រថយន្ត​ Bugatti Divo ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ទីក្រុង​ប៉ារីស​តាម​ជើង​យន្តហោះ ​មក​ដល់​ព្រលាន​យន្តហោះ​ JFK នៅ​ទីក្រុង New York សហរដ្ឋអាមេរិក បន្ទាប់​មក​គេ​ដឹក​រថយន្ត​តាម​រយៈ​រថយន្ត​កុងតឺន័រ​ដ៏​ធំ​មួយ ទៅ​កាន់​ឃ្លាំង​របស់​ហាង​លក់​រថយន្ត។

ពេល​ដល់​ទីតាំង​ហើយ​ គេ​បាន​លើក​ទូ​ដែល​មាន​ដាក់​រថយន្ត​ Bugatti Divo ចេញ​ពី​រថយន្ត​កុងតឺន័រ និង​​បើក​ទូ​ឈើ​ ហើយ​បើក​រថយន្ត​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​​​​​

ប្រភព៖ The Drive   ប្រែ​សម្រួល៖ សុខហេង