ABA ឈ្នះពាន​រង្វាន់អន្តរជាតិ​មួយទៀត ដោយសារ​ App ដ៏ទំនើបរបស់ខ្លួន!

  • 2020-08-12 05:56:14
  • ចំនួនមតិ 13 | ចំនួនចែករំលែក 94

ចន្លោះមិនឃើញ

ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជា ផ្នែកហិរញ្ញវត្ថុឌីជីថល បាន​ប្រកាសថា ខ្លួនទទួលបានពានរង្វាន់ “ធនាគារតាមទូរស័ព្ទ និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំ នៅកម្ពុជា” ដែលជាពាន​រង្វាន់​មួយ​នៃ Retail Banking Awards 2020 របស់​ទស្សនាវដ្តី Asian Banking and Finance។

ពានរង្វាន់នេះប្រគល់ជូនធនាគារ ABA សម្រាប់ការបន្តផ្តល់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន និងភាពជឿនលឿនគួរឲ្យកត់សម្គាល់ដែលខ្លួនបានដាក់ឲ្យប្រើប្រាស់ក្នុងកម្មវិធី ABA Mobile ដែលជាកម្មវិធីសេវាធនាគារដ៏ពេញនិយមបំផុតនៅក្នុងទីផ្សារ។

ពានរង្វាន់ “ធនាគារតាមទូរស័ព្ទ និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំ នៅកម្ពុជា” ដែល ABA ទទួលបាន​

ជាពិសេស គណៈវិនិច្ឆ័យបានកោតសរសើរនូវការដាក់ឲ្យដំណើរការនៅក្នុងកម្មវិធី ABA Mobile នូវបណ្តាញសេវាផ្ទេរប្រាក់ជាច្រើនដែលឥឡូវនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើប្រាក់ក្រៅប្រទេសតាមរយៈ SWIFT សេវាផ្ទេរប្រាក់ភ្លាមៗ Ria និងសេវាផ្ទេរប្រាក់ភ្លាមៗ DBP។ លើសពីនេះ ធនាគារបានផ្តដាក់ឲ្យប្រើប្រាស់ការបើកគណនីផ្ទាល់នៅក្នុងកម្មវិធីទូរស័ព្ទ និងពង្រីកការគាំទ្រប្រាក់រៀលខ្មែរនៅក្នុងផលិតផលសេវាធនាគារចល័តរបស់ខ្លួន។

ធនាគារ ABA ក៏ពង្រឹងសមត្ថភាពដ៏គួរកត់សម្គាល់នូវមុខងារការទូទាត់តាមកូដ QR គឺ ABA PAY តាមរយៈការអនុញ្ញាតការទូទាត់តាមរយៈកូដ static QR ជាប្រាក់ដុល្លារ និងប្រាក់រៀល។ ការទទួលការទូទាត់តាមកូដ QR ត្រូវបានជំរុញ ហើយឥឡូវនេះ ពាណិជ្ជករជាង ២០០០០ ទូទាំងប្រទេសទទួលការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈកម្មវិធី ABA Mobile។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ “ពានរង្វាន់ដ៏មានតម្លៃនេះបញ្ជាក់ពីភាពស័ក្តិសមនៃយុទ្ធសាស្ត្រសេវាធនាគារចល័តដែលធនាគារអនុម័តប្រើប្រាស់កាលពីប្រាំមួយឆ្នាំមុន។ ឥឡូវនេះ យើងឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនបានជ្រើសរើសធនាគារ ABA ដោយសារកម្មវិធីទូរស័ព្ទនេះមានភាពងាយស្រួល សុវត្ថិភាព និងងាយប្រើប្រាស់។

យើងខ្ញុំសូមថ្លែងអំណរគុណអតិថិជនចំពោះការជ្រើសរើសរបស់ពួកគេ និងធានាថា យើងនឹងបន្តដាក់ឲ្យប្រើប្រាស់មុខងារទំនើបៗនៅក្នុងកម្មវិធី ABA Mobile ដើម្បីធ្វើឲ្យបទពិសោធអតិថិជនរបស់យើងកាន់តែសំបូរបែប។”

ប្រធាននិពន្ធនាយកទស្សនាវដ្តី Asian Banking and Finance លោក Timothy Charlton មានប្រសាសន៍ថា "ធនាគារ ABA បានបង្ហាញពីយុទ្ធសាស្ត្រក្នុងការរក្សានូវបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលដើម្បីអត្ថប្រយោជន៍អតិថិជនរបស់ខ្លួន ដូចជា កម្មវិធី ABA Mobile ដែលជាកម្មវិធីទូរស័ព្ឬដ៏ពេញនិយមបំផុតនៅកម្ពុជា។ នេះសម្រេចបានដោយការអនុញ្ញាតឲ្យប្រើប្រាស់សេវាកម្មដ៏ទាក់ទាញ និងងាយស្រួលផ្សេងៗជាច្រើន រួមមាន សេវាផ្ទេរប្រាក់តាម SWIFT ការស្នើសុំបើកគណនីតាមអនឡាញ មុខងារទូទាត់មិនប្រើសាច់ប្រាក់តាមកូដ QR ហើយពាណិជ្ជករកាន់តែច្រើនទទួលការទូទាត់តាមកម្មវិធី ABA Mobile នៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

លោកបានបន្ថែមទៀតថា “យើងខ្ញុំមានសេចក្តីរីករាយក្នុងការផ្តល់ពានរង្វាន់ Mobile Banking and Payment Initiative of the Year in Cambodia ដោយសារការអភិវឌ្ឍយ៉ាងរហ័សនូវប្រតិបត្តិការកម្មវិធីទូរស័ព្ទរបស់ខ្លួនដោយសារប្រព័ន្ធអេកូការទូទាត់ដ៏ទាក់ទាញនេះ។”

ពានរង្វាន់ ABF Retail Banking ផ្តល់ជូនធនាគារឆ្នើមដែលបានដាក់ឲ្យប្រើប្រាស់ផលិតផល និងសេវាធនាគារលក់រាយនវានុវត្តន៍ដែលបង្ហាញឲ្យឃើញថាជាអ្នកផ្លាស់ប្តូរឧស្សាហកម្មនេះ។

ពីធនាគារ ABA

ធនាគារ ABA គឺជាធនាគារពាណិជ្ជឈានមុខគេរបស់ប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ មានឈ្មោះថា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់។ ជាធនាគារធំទីបីនៅកម្ពុជា ABA មានបម្រើសេវាទូលំទូលាយជូនដល់បណ្ដាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូចនិងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។

ធនាគារ ABA ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ ថាជាគ្រឹះស្ថាននាំមុខក្នុងវិស័យធនាគារកម្ពុជា ដោយសារវឌ្ឍនភាពឌីជីថលរបស់ខ្លួន ការផ្តោតស៊ីជម្រៅលើបច្ចេកវិទ្យា និងសេវាធនាគារតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.ababank.com

ភាគទុនិករបស់ធនាគារ ABA គឺធនាគារជាតិកាណាដាដែលមានភាគហ៊ុនជិត ១០០ភាគរយ។ ធនាគារជាតិកាណាដាគឺជាធនាគារធំបំផុតមួយនៅក្នុងប្រទេសកាណាដានិងជាធនាគារឈានមុខគេនៅកេប៊ិចដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសធុនតូចនិងមធ្យម។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.nbc.ca

អំពីទស្សនាវដ្តី Asian Banking and Finance

ទស្សនាវដ្តី Asian Banking and Finance ជាការបោះពុម្ពផ្សាយនាំមុខគេសម្រាប់នាយកប្រតិបត្តិធនាគារ និងហិរញ្ញវត្ថុនៅអាស៊ី។ ទស្សនាវដ្តីនេះផ្តោតលើសេវាធនាគារពាណិជ្ជ និងបុគ្គល និងទីផ្សារមូលបត្រពីទស្សនៈវិស័យធនាគារ។ ច្បាប់បោះពុម្ពផ្សាយនីមួយៗ មានអត្ថបទផ្សេងៗលាយគ្នាដែលទាក់ទាញនាយកកម្រិតប្រតិបត្តិនៃស្ថាប័នសេវាធនាគារ និងហិរញ្ញវត្ថុធំៗនៅអាស៊ី។ ទស្សនាវដ្តី Asian Banking and Finance បោះពុម្ពផ្សាយរាល់ត្រីមាស និងចែកចាយជូនគណៈគ្រប់គ្រងជាន់ខ្ពស់នៅតាមស្ថាប័នសេវាហិរញ្ញវត្ថុអាស៊ី តាមរយៈសេវាបញ្ញើ និងច្បាប់បោះពុម្ពផ្សាយចំនួនច្រើនទៅកាន់ទីស្នាក់ការកណ្តាលនានា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.asianbankingandfinance.net