តើ​បុរស​ប្រភេទ​ណាទៅ ដែល​ BLACKPINK ប៉ង​ចង់ធ្វើជា​គូ?

  • 2020-08-14 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាៗ​ក៏​តែង​មាន​ប្រភេទ​មនុស្សក្នុង​ដួងចិត្ត​ និង​ប្រាថ្នា​ចង់​បាន​អ្នកដែល​ចេះ​យល់ចិត្ត​ ក៏ដូចជា​ត្រូវ​នឹង​ចរិត​របស់​ខ្លួន។

ដូច​សមាជិក​ BLACKPINK ជា​ដើម​ ក៏​ស្រមៃ​ចង់​បាន​អ្នកណា​ម្នាក់មក​ធ្វើ​ជា​គូ​ដែរ។ ប៉ុន្តែ​មិន​មែន​ពួកគេ​ទាំង​ ៤​សុទ្ធ​តែ​មាន​ចិត្ត​ដូចគ្នា ដូចនេះ​ចង់​ដឹង​ថា​តើ Jisoo, Jennie, Rosé និង​ Lisa ស្រឡាញ់​បុរស​ប្រភេទណា? ខាង​ក្រោម​ជា​ចម្លើយ៖

១. Jisoo ស្រឡាញ់​អ្នកណា​ដែល​យល់ពីនាង​ និង​អ្នក​ដែល​សើច​ស្រស់។

២. Jennie ស្រឡាញ់​អ្នក​ដែល​ពូកែ និង​ប្រឹងប្រែង​ធ្វើ​ការ។

៣. Rosé ស្រឡាញ់​អ្នកណា​ដែល​មាន​ចរិ​ល្អ និង​ឆ្លាត បូកផ្សំ​នឹងសម្លេងពីរោះខុសគេ។ នាង​និយាយ​ថា​មាន​រៀមច្បង​ប្រុសៗជា​ច្រើន​មាន​សម្លេង​ពីរោះអស្ចារ្យ ប៉ុន្តែ​ក្នុង​ចំណោម​ពួកគេ​មាន​តែ​ BIGBANG ទេ​ដែល​នាងពេញ​ចិត្តជាងគេ។

៤. Lisa និយាយថា​នាងចូល​ចិត្ត​អ្នកណា​ដែល​មាន​វ័យ​ចាស់ជាង​នាង អ្នក​ដែល​ពូកែ​មើល​ថែនាងគ្រប់ពេល។ បន្ថែម​ពីលើ​នេះ នាង​ក៏​ពេញ​ចិត្ត​អ្នកណាដែល​មាន​បេះដូង​ស្មោះ​ស និង​មាន​ចិត្ត​ល្អដែរ ហើយម្នាក់​នោះ​ក៏ត្រូវ​ចេះ​ធ្វើ​ម្ហូប និង​មាន​ទម្លាប់រស់​នៅ​ត្រូវ​នឹងនាង៕

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី