ប្លែក! វិធីការពារឡានកុំឲ្យកណ្ដុរចូលអុកឡុក នៅប្រទេសចិន
- 2020-08-14 09:20:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែក! វិធីការពារឡានកុំឲ្យកណ្ដុរចូលអុកឡុក នៅប្រទេសចិន
ចន្លោះមិនឃើញ
ម្ចាស់យានយន្តមួយចំនួននៅខេត្ត Nanning ប្រទេសចិន បានរកឃើញវិធីដ៏មានប្រសិទ្ធភាពមួយដែលអាចការពារពីការចូលលុកលុយរបស់សត្វកណ្ដុរ ដែលចូលទៅកកេរខ្សែភ្លើង និង គ្រឿងបន្លាស់ដទៃទៀត។
វិធីដែលគេប្រើដើម្បីការពារគឺយកផ្ទាំងក្រណាត់ ឬ កន្ទេល មកព័ទ្ធឲ្យជិត ជុំវិញរថយន្ត ដោយធានាថាគ្មានចន្លោះប្រហោងអាចនឹងឲ្យសត្វកណ្ដុរចូលលុកលុយក្នុងរថយន្តបានឡើយ។ ត្បិតថាវិធីមើលទៅហាក់ដូចជាមានប្រសិទ្ធភាព ប៉ុន្តែមហាជនមួយចំនួនយល់ឃើញផ្ទុយពីនេះ ដោយពួកគេយល់ថាសត្វកណ្ដុរអាចវារឡើងលើរថយន្តបាន ហើយខ្លះទៀតបានផ្ដល់មតិថាគួរតែប្រើថ្នាំ ឬ អង្គប់កណ្ដុរវិញ ទើបមានប្រសិទ្ធភាពជាង៕
ចុចអាន៖ កុំព្យូទ័រ Onion Omega 2 លក់ញាក់សាច់តម្លៃ ៥ ដុល្លារ អាចកុម្ម៉ង់បាន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ shanghaiist