ស្មាតហ្វូនមានថាមពលថ្ម 6000mAh ដំបូងបង្អស់នៅប្រទេសកម្ពុជា នឹងដាក់លក់ក្នុងឆាប់ៗនេះ

  • 2020-08-24 02:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២២​ ខែសីហា​ realme​ ម៉ាក​បច្ចេកវិទ្យា​ពេញ​និយម​ដែល​ហ៊ាន​ឆ្ពោះ​ទៅ​មុខ បាន​ដាក់​បង្ហាញ​នូវ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី realme C12 ​ជា​ស្មាតហ្វូន​មាន​ថាមពល​ថ្ម​ធំ 6000mAh​ ដែល​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដំបូង​បង្អស់​នៅ​កម្ពុជា ​អាច​កាន់​ថ្ម​បាន​យូរ​បំផុត​រហូត​ដល់​ទៅ 57ថ្ងៃ ហើយ​​មិនទាន់បានដាក់ប្រកាសជាផ្លូវការផងក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅថ្ងៃទី២៧ ខែសីហា​ realme C12​ នឹង​ដាក់​ប្រកាស​តម្លៃ​ជា​ផ្លូវការ ហើយ​នឹង​មាន​ការ​ដាក់លក់​លើក​ដំបូង​នៅ​ថ្ងៃ​បន្ទាប់ ​ដូច​នេះ​សូម​​ទន្ទឹង​រង់​ចាំទាំងអស់គ្នា។

ដោយ​ផ្អែក​លើ​បន្ទះ​ឈីប​លេង​ហ្គេម Media Tek Helio G35 ស្មាតហ្វូន​ realme C12 អាចធានាបាននូវ​ភាព​រលូន​នៃ​គុណភាព​និង​ការ​ប្រើប្រាស់​នៃ​ស្មាតហ្វូន​ទាំងមូល។ ហើយ​ដើម្បី​ធ្វើ​អោយ​មុខងារស្មាតហ្វូនដំណើរការបានល្អ សមត្ថភាពនៃការកាន់ថ្មគឺពិតជាសំខាន់ណាស់។

realme យល់ពីតម្រូវការរបស់យុវវ័យទៅលើផ្នែកថាមពលថ្ម ហើយ realme C12 ម៉ូឌែលថ្មីមួយនេះនៅតែបានបន្តរក្សានូវគុណសម្បត្តិថាមពលថ្មធំនៃ C series ដោយ​បានដំណើរការថាមពលថ្មធំ 6000mAh លើកដំបូងនៅក្នុងទីផ្សារប្រទេសកម្ពុជា គាំទ្រការប្រើប្រាស់ ​Spotify បាន​ 60ម៉ោង ឬក៏ការមើលវីដេអូ YouTube ចំនួន28ម៉ោង គ្រឿងបំពាក់ដែលមានគុណភាពល្អបែបនេះនឹងវាយបំបែកការយល់ឃើញរបស់អតិថិជនទៅលើស្មាតហ្វូនកម្រិតថវិកាម្តងទៀត។

ស្របពេលជាមួយគ្នានេះដែរនៅផ្នែកកម្មវិធីនៃស្មាតហ្ចូន​ realme C12 ​មានមុខងារសន្សំសំចៃថ្ម ដែលថ្ម​ 5% អាចនិយាយទូរសព្ទបានដល់ទៅ 2ម៉ោង45នាទី ថែមទាំងមានមុខងារដែលអាចកាត់បន្ថយការប្រើប្រាស់ថាមពលថ្មដែលបានមកពីកម្មវីធីមិនចាំបាច់មួយចំនួន ដោយមានការរួមផ្សំនៃកម្មវិធី គឺអាចឆ្លើយតបយ៉ាងល្អឥតខ្ចោះនូវតម្រូវការរបស់អ្នកប្រើប្រាស់និងដោះស្រាយនូវបញ្ហាថាមពលថ្មរបស់អ្នកប្រើប្រាស់ផងដែរ។

ស្មាតហ្វូនដែលមានថាមពលថ្មធំត្រូវការប្រព័ន្ធសុវត្ថិភាពខ្ពស់ទើបធ្វើអោយអ្នកទាំងអស់គ្នាមានអារម្មណ៍សុវត្ថិភាព ។ realme C12 មានតួខ្លួនរឹងមាំ ផ្ទៃខាងក្រោយផលិតពីវត្ថុធាតុដើមដែលអាចការពារភ្លើង ។ ហើយនិងមានប្រើឧបករណ៍ចាប់សញ្ញាថាមពលនិងឧបករណ៍ចាប់សញ្ញាត្រួតពិនិត្យសីតុណ្ហភាពដើម្បីតាមដានស្ថានភាពបន្ទាន់នៃស្មាតហ្វូនដោយស្វ័យប្រវត្តិដូច្នេះធ្វើអោយអ្នកប្រើប្រាស់កាន់តែទុកចិត្តក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

តម្រូវការយុវវ័យចំពោះមុខងារថតរូបនៃស្មាតហ្វូនកាន់តែខ្ពស់ ។ realme C12 មានកាមេរ៉ាក្រោយ4 គ្រាប់AI 13MP ថែមទាំងមានមុខងារថតច្បាស់ពេលយប់និងមុខងារថតព្រាលខាងក្រោយ នាំមកនូវបទពិសោធន៍ថ្មីដល់អតិថិជន។ កាមេរ៉ាមុខ 5MP ធ្វើអោយអ្នកថតបានកាន់តែអស្ចារ្យ និងអាចបំពេញនូវតម្រូវការរបស់អតិថិជនបានយ៉ាងល្អ ។ សម្រាប់ការរចនាផ្នែកខាងក្រៅ realme C12 មានពីរជម្រើសជាពណ៍ក្រហមនិងពណ៍ខៀវ ដោយមានការប៉ូលា និងឆ្លាក់ឡាស៊ែរធ្វើអោយមើលទៅកាន់តែទាន់សម័យ។

ក្នុងនាមជាម៉ូឌែលថ្មីបំផុតនៃ realme C series realme C12 ដែលមានថាមពលថ្ម 6000mAh នឹងនាំមកនូវបទពិសោធន៍កាន់តែអស្ចារ្យជាងមុនដល់យុវវ័យ ហើយនៅថ្ងៃទី27ខែសីហានេះនឹងមានការដាក់ប្រកាសតម្លៃជាផ្លូវការផងដែរ សូមទន្ទឹងរង់ចាំទាំងអស់គ្នា៕