iPhone 12 ថ្មតូចជាងមុន ប៉ុន្តែល្អបន្តិចវិញព្រោះឈីប A14

  • 2020-08-26 05:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ដែល​ចេញ​នា​ចុង​​ឆ្នាំ ២០២០ នេះ គឺ​មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ដែល​ក្រុមហ៊ុន TSMC ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​វិធីសាស្ត្រ​ 5nm Node ​​មិន​​បន្ត​ប្រើ​វិធីសាស្ត្រ 7nm Node ដូច​​​ឈីប​ថ្មីៗ​ចុង​ក្រោយ​នេះ​ឡើយ។

វិធីសាស្ត្រ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​បន្ទះ​ឈីប​កាន់​តែ​​មាន​កម្លាំង​​ខ្លាំង​ជាង​មុន ហើយ​សន្សំសំចៃ​ថាមពល​បាន​ច្រើន​ជាង​មុន​ទៀត​ផង។ TSMC បាន​បង្ហាញ​ថា​ ​​បន្ទះ​ឈីប​ A ជំនាន់​ថ្មី នឹង​អាច​សន្សំសំចៃ​ថាមពល​បាន​​ប្រសើរ​ជាង​មុន ៣០% និង​មាន​កម្លាំង​ខ្លាំង​ជាង​មុន ១៥%។

សមត្ថភាព​សន្សំសំចៃ​ថាមពល​របស់​ឈីប​ស៊េរី​ថ្មី នឹង​អាច​ជួយ​ប៉ះ​ប៉ូវ​លើ​ទំហំ​ថ្ម iPhone ជំនាន់​ថ្មី ដែល Apple បាន​ទម្លាក់​ទំហំ​ថ្ម​កាន់​តែ​តូច​ជាង​មុន បើ​ប្រៀប​នឹង​​ត្រកូល iPhone 11។

TSMC បាន​បង្ហាញ​ឲ្យ​ដឹង​ថា​នា​ឆ្នាំ​ក្រោយ​ខ្លួន​នឹង​ចាប់​ផ្ដើម​ផលិត​ឈីប​ដោយ​ប្រើ​វិធីសាស្ត្រ​ 5nm Node ជំនាន់​ថ្មី​មួយ​ទៀត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា N5P។ វិធីសាស្ត្រ N5P នេះ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​បន្ទះ​ឈីប​​សន្សំសំចៃ​ថាមពល​បាន​ប្រសើរ​ជាង 5nm Node នា​ឆ្នាំ​នេះ​បាន​ច្រើន​ដល់ ១០% និង​បង្កើន​សមត្ថភាព​បាន ៥% ផង​ដែរ៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី