កម្ពុជា​រងឥទ្ធិពលមួយនឹងមានខ្យល់ និងភ្លៀង ធ្លាក់ពីមធ្យមទៅច្រើន

  • 2020-09-15 03:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០។

កម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាប សកម្មនៅលើសមុទ្រប៉ាសុីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាប រួចនឹងទៅជាកូនព្យុះដែលឆ្លងកាត់ប្រទេស ភីលីពិន ហើយស្ថានភាពបែបនេះធ្វើឱ្យ៖

១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦°C សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ។ បន្ទាប់ពីនោះ ភ្លៀងនិងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន ។

២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C សីតុណ្ហភាពអតិបរមា មានពី ២៩-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

សីតុណ្ហភាពអប្បបរមា មានពី២៥-២៧°C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ។

ក្រសួងក៏អំពាវនាវសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ត ៕

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

ប្រភព៖ ក្រសួងធនធានទឹកនិងឧតុនិយម