ឆែកតម្លៃ Note 20Ultra មានលក់មួយទឹកព្រឹកនេះសល់ប៉ុន្មាន?
- 2020-09-24 02:24:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆែកតម្លៃ Note 20Ultra មានលក់មួយទឹកព្រឹកនេះសល់ប៉ុន្មាន?
ចន្លោះមិនឃើញ
ចេញលក់នៅលើទីផ្សារប្រទេសកម្ពុជានាអំឡុង ពាក់កណ្ដាលខែសីហា Note 20 មានតម្លៃ ៩៤៩ដុល្លារ ទំហំ 256GB និង Note 20 Ultra មានតម្លៃចាប់ពី ១ ១៩៩ដុល្លារ ទំហំ 256GB តម្លៃ ១ ២៩៩ដុល្លារ ទំហំ 512GB។
ទូរសព្ទដែលមានសមត្ថភាពធន់នឹងទឹក និងធូលីដីកម្រិត IP68 ពេលនេះមានលក់មួយទឹកនៅតាមហាងធំៗក្នុងក្រុងភ្នំពេញដែលមានតម្លៃប្រមាណជា ៩៥០ដុល្លារ ទំហំ 256GB និងតម្លៃប្រមាណជា ១ ១០០ដុល្លារ សម្រាប់ទំហំ 512GB។
Galaxy Note 20 និង Note 20 Ultra មានអេក្រង់ Refresh Rate ដល់ 120Hz Note20 Ultra មានទំហំ ៦,៩អ៊ីញ អាច បង្ហាញ រូបកម្រិត QHD+ និងជាប្រភេទ Dynamic AMOLED 2X ហើយ Note20 មានអេក្រង់ ៦,៧អ៊ីញ អាចបង្ហាញរូបកម្រិត FHD+ ជាប្រភេទ Super AMOLED៕
បញ្ញាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។
ចុចអាន៖
ភ្ញាក់ផ្អើលហ្មងពេលឃើញលទ្ធផលតេស្តទម្លាក់ Galaxy Note20 ជាមួយ Note20 Ultra
Galaxy S20 FE ញាត់ឈីប Snapdragon 865 តម្លៃត្រឹមវិញ ៧០០ដុល្លារ