Koeman ​ថា​មិន​មែន​ជា​កំហុស​លោក​ទេ ដែល Suarez ​ចេញ​នោះ​

  • 2020-09-27 04:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ronaldo Koeman ​បាន​អះអាង​ថា​មិន​មែន​ជា​កំហុស​របស់​លោក​ឡើយ ​ដែល​ខ្សែ​ប្រយុទ្ធ Luis Suarez ​ត្រូវ​ចាកចេញ​ពី​ក្រុម FC Barcelona ​នោះ​ទេ។

​គ្រាន់​តែ​បាន​ចូល​កាន់​តំណែង​ភ្លាម ​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​បាន​ទូរសព្ទ​ទៅ​កីឡាករ​ម្នាក់​ៗ ​ហើយ​បើ​នរណា​មិន​ស្ថិត​ក្នុង​បញ្ជី​ត្រូវ​ប្រើប្រាស់​ទេ ​លោក​ក៏​បាន​ប្រាប់​ផ្ទាល់​ភ្លាម​ផង​ដែរ។ ​ក្នុង​នោះ Suarez ​ក៏​ត្រូវ​បាន​លោក Koeman ​ប្រាប់​ថា​មិន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ប្រើប្រាស់​ដែរ ​បើ​អាច​រក​ក្លឹប​ថ្មី​លេង​ទៅ។ ​មិន​បាន​ប៉ុន្មាន​ផង ​ក្លឹប Barcelona ​ក៏​បាន​ចរចា​បញ្ចប់​កុងត្រា​របស់​គេ​ដែល​នៅ​សល់​១​ឆ្នាំ​នោះ​ទៀត ​និង​លក់​ឱ្យ​ទៅ AT Madrid ​ត្រឹម​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ​ប៉ុណ្ណោះ។

​រឿងរ៉ាវ​ដែល​កើត​ឡើង​ទាំង​អស់​នោះ ​លោក Koeman ​ថា​មិន​មាន​ជា​ការ​សម្រេច​ចិត្ត​របស់​លោក​ឡើយ។ ​អតីត​កីឡាករ Barcelona ​រូប​នេះ​និយាយ​ថា​៖ “វា​ហាក់​ដូចជា​ខ្ញុំ​ក្លាយ​ជា​មនុស្ស​អាក្រក់​ក្នុង​រឿង Suarez ​នេះ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ទេ។ ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ​បើ​គាត់​នៅ​គាត់​នឹង​ពិបាក​ក្នុង​ការ​មាន​នាទី​លេង ប៉ុន្តែ​គាត់​នៅ​តែ​ជា​កីឡាករ​របស់​យើង។ ការ​សម្រេច​ចិត្ត​ជា​ច្រើន​បាន​កើត​ឡើង មុន​ពេល​ខ្ញុំ​មក​កាន់​តំណែង​ទៅ​ទៀត”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ