តើអ្នកណា ជាស្ថាបនិក ពហុកីឡដ្ឋានជាតិ អូឡាំពិក ? សាងសង់ឡើងតាំងពីពេលណា ក្នុងគោលបំណងអ្វី?

  • 2020-09-29 09:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុកីឡាដ្ឋានជាតិ អូឡាំពិក ស្នាដៃប្រវត្ពិសាស្ត្រ របស់ស្ថាបនិកខ្មែរ លោកតា វណ្ណ ម៉ូលីវណ្ណ ដែលសាងសង់ឡើង នៅដើមឆ្នាំ ១៩៦២ និងបញ្ចប់ការសាងសង់ រហូតដល់ចុងខែ មិនា ឆ្នាំ ១៩៦៣ ដែលគិតមកដល់ពេលនេះ សំណង់អគារ នេះមានអាយុកាលប្រមាណជាង៥៨ឆ្នាំមកហើយ។

ពហុកីឡដ្ឋានជាតិនេះ មានរចនាសម្ព័ន្ធដូចជា សាលវិមានកីឡា ទីលានបាល់ទាត់ខ្នាតអន្តរជាតិដែលមានផ្លូវសម្រាប់រត់អត្តពលកម្មខ្នាតអន្តរជាតិផងដែរ ចំណែកផ្នែកខាងកើតមានអាងហែលទឹក  និងលោតទឹក ក៏ដូចជាទីធ្លាវាយកូនបាល់ជាដើម។ គួរបញ្ជាក់ថា ក្នុងសាលវិមានកីឡាមានកន្លែងសម្រាប់ទស្សនាបាល់ទះ បាល់បោះ ប្រដាល់ និងវិញ្ញាសាប្រភេទកីឡា Indoor ដទៃទៀតដែលមានកន្លែងអង្គុយទស្សនាសម្រាប់មនុស្សចំនួន ៨០០០នាក់ ដោយឡែកកន្លែងសម្រាប់ទស្សនាការប្រកួតបាល់ទាត់មានចំណុះមនុស្សចំនួន ៦០០០០ នាក់។

គួរបញ្ជាក់ដែរថា ការសាងសង់ពហុកីឡាដ្ឋានជាតិ អូឡាំពិក គឺ ដោយសារតែមូលហេតុ ​ព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើជាម្ចាស់​ផ្ទះនៅក្នុងការប្រកួតកីឡា SEAP GAMES​ លើកទី៣ក្នុងឆ្នាំ១៩៦៣ ក្រោយការបញ្ចប់ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEAP GAMES លើកទី​២ ដែលប្រព្រឹត្តទៅនៅទីក្រុងរ៉ង់ហ្គួន ប្រទេសភូមាកាលពីអំឡុងខែធ្នូឆ្នាំ១៩៦១។ ប៉ុន្តែ ការប្រកួតកីឡាលើកទី៣ ត្រូវលើកទៅធ្វើនៅឆ្នាំ១៩៦៥ នៅក្រុងកូឡាឡាំពូរ ​ប្រទេស​ម៉ាឡេស៊ី ដោយសារតែ កម្ពុជាពុំអាចរៀបចំបាន និងការរៀបចំទីលាន​ទាំងឡាយពុំអាចធ្វើទាន់ពេលវេលា កំណត់។

យោងតាមឯកសារ ទស្សនាវដ្តីCambodja​ ថវិកាដែលបានគ្រោងសម្រាប់ សាងសង់ពហុកីឡា​ដ្ឋានជាតិ នៅពេលនោះគឺជាថវិការរដ្ឋដែលមានទឹកប្រាក់ចំនួន៣៥០លានរៀល ប៉ុន្តែចំនួនទឹក​ប្រាក់នោះពុំគ្រប់គ្រាន់នោះទេ ដោយនៅពេលចាប់ផ្តើមធ្វើការសាងសង់​​រយៈពេល១ឆ្នាំថវិកាខ្វះ ក៍ខ្វះខាតជាច្រើនទៀត។​ ដូច្នេះ ដើម្បីបំពេញការខ្វះខាត​នេះសម្តេចព្រះនរោត្តម​សីហនុ​ព្រះប្រមុខរដ្ឋនាពេលនោះបានផ្តើមគំនិតបង្កើតមូល​និធិមួយដើម្បីជួយក្នុងការសាងសង់ ដោយស្នើឱ្យមន្ត្រីរាជការឬប្រជាពលរដ្ឋខ្មែរដែល​សុខចិត្តជួយថវិកាចំនួន ២៨០រៀលព្រះអង្គ ប្រទានមេដាយមួយហៅថា(មេដាយការ​ទ្រទ្រង់ការកសាងពហុកីឡាដ្ឋានជាតិ)​។​ នៅពេលកសាងពហុកីឡាដ្ឋនជាតិរួចរាល់​​ថវិកាដែលត្រូវចំណាយក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន៧៧៨លានរៀល ស្មើនឹង៤០លានហ្វ្រង់បារាំង ។

កម្មាភិបាលខ្មែរក្រហមតម្រង់ជួរនៅក្នុងស្តាតអូឡាំពិក នៅរាជធានីភ្នំពេញ កាលពីឆ្នាំ១៩៧៥។ (រូបថតដកស្រង់ចេញពីគេហទំព័រ imgur)

អត្ថបទ៖​ Art

អត្ថបទថ្មី