ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់រថយន្ត ដែលជាជំនួយឥតសំណង ជូនអង្គភាពកងទ័ពជើងគោក

  • 2020-10-07 08:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត ចំនួន៧៥គ្រឿង ដែលជាជំនួយឥតសំណងរបស់ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគលជូន កងទ័ពជើងគោកខេមរភូមិន្ទ។

នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ ឯ.ឧ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត ចំនួន ៧៥គ្រឿងដល់អង្គភាពចំណុះ ចំនួន ៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់អង្កភាពនិមួយៗ។

រថយន្តទាំងអស់នេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ៕

ប្រភព ៖ ហ្វេសប៊ុកផ្លូវការ ឯ.ឧ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

អត្ថបទ៖​ Art

អត្ថបទពេញនិយម