ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ព្រឹកនេះ

  • 2020-10-09 01:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន ១ករណី និងមានអ្នកជាសះស្បើយ០១នាក់ គិតត្រឹមព្រឹកថ្ងៃទី ០៩ ខែតុលា ២០២០។

ក្រសួងបានលម្អិតនៅក្នុងរបាយការណ៍ថា ករណីជាសះស្បើយចំនួន ០១នាក់ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង។

ចំពោះករណីវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ គឺជាបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញជាអ្នកធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី០៧ តុលា ឆ្នាំ២០២០។ វិទ្យាស្ថានប៉ាស្ទ័របានតេស្តគាត់ ហើយរកឃើញវិជ្ជមានកូវីដ១៩ និងបានឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

ប្រទេសកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៨២នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបចំនួន ០៥នាក់ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា