Haland រកបាន Hat Tirck ក្នុង​ប្រកួត​ជម្រើស​ជាតិ​ឈុត​ធំ​ នៅ​វ័យតិចជាង​កីឡាករ​ល្បីៗ​ជាច្រើន

  • 2020-10-12 13:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ន័រវែស​ Erling Haland ជា​កីឡាករ​ទទួល​បាន​ Hat Trick ក្នុង​ប្រកួត​ជម្រើស​ជាតិ​ឈុត​ធំ​ នៅ​វ័យ​តិចជាង​កីឡាករល្បីៗជាច្រើន។

កីឡាករ​រូប​នេះ​ទទួល​បាន​នៅ​ដើម​វ័យ​ទើប​តែ​ ២០​ឆ្នាំ​ ខណៈ​ដែល​កីឡាករ​ដទៃ​ទៀត​ដូច​ជា​ Neymar ទទួល​បាន​នៅ​វ័យ​ជិត​ចូល​ ២១​ឆ្នាំ​ ឯ​ Messi នៅ​វ័យ​ជិត ២៥​ឆ្នាំ​ និង​ Ronaldo នៅ​​វ័យ​ជិត ២៩ឯ​ណោះ​។

Haland យក​ Hat Trick នេះ​បាន​កាល​ពី​ប្រកួត​ជម្រើស​រវាង​ន័រវែស​ និង​រូម៉ានី​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១១ ខែ​តុលា​ ឆ្នាំ​២០២០​ម្សិលមិញ​នេះ​ ហើយ​ក៏​បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ក្នុង​លទ្ធផល​ ៤-០។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​ ទើប​តែ​ចូល​រួម​ប្រកួត​ជម្រើស​ជាតិ​ឈុត​ធំ​ ៦​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៦​គ្រាប់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩​មក​៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម