មកមើលតម្លៃ និងលក្ខណៈពិសេសឡាន Lexus LX570 មានកៅអីអង្គុយតែ៤ (វីដេអូ)
- 2020-10-13 02:59:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលតម្លៃ និងលក្ខណៈពិសេសឡាន Lexus LX570 មានកៅអីអង្គុយតែ៤ (វីដេអូ)
ចន្លោះមិនឃើញ
រថយន្ត Lexus LX 570 កៅអីអង្គុយ៤ ត្រូវបានច្នៃឡើងជាពិសេសដោយក្រុមហ៊ុន MBS Automotive របស់ទីក្រុងឌុយបៃ នៃសហភាពអារ៉ាប់រួម។ រថយន្តនេះត្រូវបានគេឲ្យឈ្មោះថា Lexus LX 570 MBS Autobiography Edition។
ការដកកៅអីអង្គុយចេញមួយជួរ ធ្វើឲ្យកៅអីអង្គុយជួរទីពីរកាន់តែមានទំហំធំទូលាយជាងមុន អាចបត់បែនមួយគាប់ចិត្ត។ នៅផ្នែកកណ្ដាលនៃកៅអីអង្គុយក្រោយក៏មានកន្លែងសម្រាប់ដាក់ដៃដ៏ធំ និងមានប៊ូតុងសម្រាប់បញ្ជាមុខងារផ្សេងៗទៀតផង។
អ្វីដែលរឹតតែពិសេស កៅអីខាងក្នុងរបស់វាគឺជាប្រភេទស្បែក German Nappa Leather ជាមួយនឹងថ្នេរដេររាងត្បូងពេជ្រ ហើយមានពណ៌ទឹកដោះគោ ហៅថា Beige Maybach Design។ គ្រប់កៅអីសុទ្ធតែមានមុខងារម៉ាស្សា កម្តៅ និង បញ្ចេញខ្យល់ មកជាមួយ។
ថ្វីបើដកកៅអី និងកែប្រែចំណុចមួយចំនួនក្នុងកាប៊ីនខុសពី LX 570 ធម្មតាមែន ប៉ុន្តែរថយន្តប្រភេទពិសេសនេះនៅតែប្រើប្រាស់ម៉ាស៊ីនចំណុះ ៥,៧ លីត្រ ទំហំស៊ីឡាំង ៨ មានកម្លាំង ៣៦៧ សេះ និងប្រើប្រអប់លេខអូតូ ៨ វគ្គដដែល។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ១៣៥ ០០០ដុល្លារ នៅសហភាពអារ៉ាប់រួម៕
ចង់ដឹងថា រថយន្ត Lexus LX 570 MBS Autobiography Edition នេះពិសេសយ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖