iPhone 12 ប្ដូររូបរាងថ្មីប្រកាសចេញជាផ្លូវការហើយ

  • 2020-10-13 18:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ជំនាន់​ថ្មី​ដែល​មាន​សរុប​រហូត​ដល់​​ចំនួន​បួន​ម៉ូដែល​ បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ជា​មួយ​ការ​ឌីហ្សាញ​រូបរាង​ថ្មី​ខុស​ប្លែក​ពី​មុន និង​មាន​​គាំទ្រ​នូវ​សេវា 5G ជា​លើក​ដំបូង​បំផុត។

លក្ខណៈ​សម្បត្តិ​សំខាន់ៗរបស់ iPhone 12 mini និង iPhone 12 ៖

  • អេក្រង់ Super Retina XDR ទំហំ ៥,៤អ៊ីញ (iPhone 12 mini) និង ៦,១អ៊ីញ (iPhone 12) ដែល​មាន​កម្រិត​បង្ហាញ 2532 x 1170ភីកសែល, កម្រិតពន្លឺ 1200nit និង​គាំទ្រ Dolby Vision ជា​មួយ HDR10
  • រចនាបថ​គែម​ជុំវិញ​រាប​ស្មើ ដែល​ iPhone 12 មាន​កម្រាស់ស្ដើង​ជាង​មុន ១១%, ទំហំ​តូច​ជាង​មុន ១៥% និង​ស្រាល​ជាង​ iPhone 11 ចំនួន ១៦%

  • បន្ទះ​ឈីប A14 Bionic ដែល​មាន​ដំណើរ​ការ CPU និង​ដំណើរ​ការ GPU ខ្លាំង​ជាង​មុន​

  • គាំទ្រសេវា 5G

  • ជម្រើសពណ៌ចំនួនប្រាំ

  • កាមេរ៉ា​ក្រោយ​ពីរគ្រាប់ Wide-Angle ទំហំ 12MP និង​កាមេរ៉ា Ultrawide ទំហំ 12MP មាន Aperture ទូលាយជាងមុន, ​ប្រើ​ប្រាស់​នូវ​ឡេន 7P ជា​លើក​ដំបូង អាច​ផលិត​រូបភាព​នៅ​ទី​ងងឹត​បាន​ប្រសើរ​ជាង​មុន ២៧%

  • ប្រព័ន្ធ​ដែក​ឆក់​ MagSafe ​ដែលអាចប្រើគួបផ្សំជាមួយផលិតផលជាច្រើន

  • ទ្រាំទ្រការធ្លាក់ប្រសើរជាងមុន ៤ដង

  • តម្លៃចាប់ពី ៦៩៩ដុល្លារ និង ចាប់ពី ៧៩៩​ដុល្លារ នៅទីផ្សារបរទេស

  • iPhone 12 ទទួលការកុម្ម៉ង់ថ្ងៃទី១៦ ខែតុលា និងចេញលក់ថ្ងៃទី២៣ ខែតុលា

  • iPhone 12 mini ទទួល​កុម្ម៉ង់​ថ្ងៃទី៦ ខែ​វិច្ឆិកា និងចេញលក់ថ្ងៃទី១៣ ខែ​វិច្ឆិកា

លក្ខណៈ​សម្បត្តិ​សំខាន់ៗរបស់ iPhone 12 Pro និង iPhone 12 Pro Max ៖

  • អេក្រង់ Super Retina XDR ទំហំ ៦,១អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ 2778 x 1284ភីកសែល, កម្រិតពន្លឺ 1200nit និង​គាំទ្រ Dolby Vision ជា​មួយ HDR10

  • មានជម្រើសពណ៌ចំនួនបួន

  • បន្ទះ​ឈីប A14 Bionic

  • គាំទ្រសេវា 5G

  • iPhone 12 Pro មានកាមេរ៉ាក្រោយបីគ្រាប់ មានកាមេរ៉ាមេ, Ultrawide និង Telephoto ទំហំ ១២MP ដូចគ្នា, កាមេរ៉ា​ Telephoto អាច Zoom Optical 4x

  • iPhone 12 Pro Max កាមេរ៉ាក្រោយបីគ្រាប់ដែរ ប៉ុន្តែមានកាមេរ៉ាមេខុសគ្នា អាចថតរូបនៅទីងងឹតបានប្រសើរជាងមុន ៨៧% និងមានប្រព័ន្ធរក្សាលំនឹង OIS ថ្មី, កាមេរ៉ា Telephoto អាច Zoom Optical 5x

  • iPhone 12 Pro ទាំង​ពីរ​អាច​ថតវីដេអូ HDR និង​វីដេអូ Dolby Vision HDR

  • iPhone 12 Pro តម្លៃចាប់ពី ៩៩៩​ដុល្លារ និង iPhone 12 Pro Max តម្លៃចាប់ពី ១០៩៩​ដុល្លារ នៅ​ទីផ្សារ​បរទេស

  • iPhone 12 Pro ទទួលការកុម្ម៉ង់ថ្ងៃទី១៦ ខែតុលា និងចេញលក់ថ្ងៃទី២៣ ខែតុលា

  • iPhone 12 Pro Max ទទួល​កុម្ម៉ង់​ថ្ងៃទី៦ ខែ​វិច្ឆិកា និងចេញលក់ថ្ងៃទី១៣ ខែ​វិច្ឆិកា

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម