Yamaha YZF-R15 ឆ្នាំ២០២០ ថែមពណ៌ថ្មី ២ តម្លៃក្រោម៣ពាន់ដុល្លារ

  • 2020-10-23 06:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Yamaha YZF-R15 ស៊េរីឆ្នាំ២០២០ បានចេញលក់ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី ដោយមានបន្ថែមពណ៌ថ្មីចំនួន ២ គឺ ពណ៌ខៀវ និងពណ៌ខ្មៅ។

YZF-R15 មិនមានការផ្លាស់ប្តូរផ្នែកម៉ាស៊ីនឡើយ ពោលគឺនៅតែប្រើម៉ាស៊ីនសាំង ១៥៥សេសេ មានមុខងារស្អំម៉ាស៊ីន liquid-cooled ជាមួយចង្កឹះលេខ ៦វគ្គ ហើយជាប្រភេទម៉ូតូប្រើអំប្រ៊ីយ៉ា។ ប្រព័ន្ធបូមរបស់វាគឺជាប្រភេទបូមផ្កាប់ (upside-down forks) នៅខាងមុខ និង បូមទោល (mono shock) នៅខាងក្រោយ។ វាប្រើប្រាស់ហ្វ្រាំងឌីស hydraulic ទំហំ ២៨២មីល្លីម៉ែត្រនៅខាងមុខ និង ២២០មីល្លីម៉ែត្រនៅខាងក្រោយ។

លក្ខណៈពិសេសមួយចំនួនទៀតនៅលើម៉ូតូនេះមានដូចជា កុងទ័រឌីជីថល LCD, តួ Deltabox អមដោយអាលុយមីញ៉ូម, មានទម្ងន់ ១៣៧គីឡូក្រាម និង ធុងសាំងចំណុះ ១១លីត្រ ព្រមទាំងចង្កៀង LED ទាំងអស់តែម្តង។

ម៉ូតូ Yamaha YZF-R15 នឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណ ២ ៩០០ដុល្លារ នៅប្រទេសម៉ាឡេស៊ី៕

ប្រភព៖ paultan   ប្រែ​សម្រួល៖ សេង ឡុង