បើមិន​ចង់​ខូច​អារម្មណ៍ ​កុំ​រួមភេទ​ក្នុង​កាលៈទេសៈ​ទាំង ​៥​នេះ​ឲ្យ​សោះ!

  • 2020-10-25 23:48:20
  • ចំនួនមតិ 1 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

វា​ជា​លក្ខណៈ​ធម្មជាតិ​ដែល​តម្រូវ​ឲ្យ​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​មាន​ការ​រួម​ភេទ ​ប៉ុន្តែ​មិន​ប្រាកដ​ថា​អ្នក​ទាំង​ពីរ​អាច​រួមភេទ​តាម​ដែល​ចិត្ត​ចង់​គ្រប់​ពេល​ទេ។ ដើម្បី​ជៀសវាង​ការ​ខូច​អារម្មណ៍ ​ដៃ​គូ​ទាំង​ពីរ​មិន​គួរ​រួម​ភេទ​ក្នុង​កាលៈទេសៈ​ទាំង ​៥នេះ​ឡើយ៖

១. ពេល​នឿយហត់​ពី​ការងារ

ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​អ្នក​បន្ធូរ​ភាព​តានតឹង​ក៏​ពិត​មែន ​តែ​វា​ត្រូវ​ការ​ថាមពល​ពី​ដៃគូ​ទាំង​សង​ខាង​ច្រើន។ ដូច្នេះ​ប្រសិន​បើ​អ្នក​កំពុង​តែ​នឿយហត់​ពី​ការងារ​ស្រាប់ ​សូម​កុំ​ចាប់​ផ្តើម​សកម្មភាព​អី ​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព។

២. ពេល​ភាគី​ស្ត្រី​គ្មាន​អារម្មណ៍

នៅ​ពេល​ដែល​ភាគី​ស្ត្រី​គ្មាន​អារម្មណ៍​ នាង​មិន​អាច​បញ្ចេញ​ទឹក​រំអិល​បាន​គ្រប់គ្រាន់​ឡើយ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាត់​ស្បូន​ស្ងួត ​និង​មាន​ការ​ឈឺ​ចាប់​ពេល​រួមភេទ។

រូបតំណាង

៣. ពេល​ស្ត្រី​មាន​បញ្ហា​ត្រង់​កន្លែង​សម្ងាត់

ជា​ទូទៅ​ស្ត្រី​គ្រប់​រូប​ជៀស​មិន​ផុត​ពី​បញ្ហា​ត្រង់​កន្លែង​សម្ងាត់​ឡើយ​ ភាគ​ច្រើន​ពួក​គេ​តែង​តែ​ជួប​ប្រទះ​ការ​រមាស់ ​រលាក ​ជា​ដើម។ ប្រសិន​បើ​ភាគី​ស្ត្រី​មាន​បញ្ហា​នេះមែន ​គេ​គួរ​តែ​ហ៊ាន​និយាយ​ប្រាប់​ទៅ​ខាង​បុរស​ត្រង់​ៗ។

៤. ពេល​ញ៉ាំ​ឆ្អែត​ខ្លាំង ​ឬ​ឃ្លាន​ខ្លាំង

ខណៈ​ពេល​ដែល​ញ៉ាំ​ឆ្អែត​ខ្លាំង ​រួច​ក៏​ចាប់​ផ្តើម​សកម្មភាព​ភ្លាម ​អាច​ធ្វើ​ឲ្យ​ក្រពះ​អ្នក​មាន​ដំណើរការ​មិន​ល្អ ​ហើយ​អ្នក​ក៏​មិន​អាច​បញ្ចេញ​ថាមពល​ក្នុង​ការ​រួមភេទ​បាន​គ្រប់​គ្រាន់​ដែរ ​ប្រសិន​បើ​អ្នក​ទ្រាំ​ឃ្លាន​យូរ​ពេក។

៥. ពេល​ស្ត្រី​មក​រដូវ

រួមភេទ​ក្នុង​អំលុង​ពេល​នេះ ​មិន​សូវ​មាន​សុវត្ថិភាព​ប៉ុន្មាន​ទេ ​ព្រោះ​មេរោគ​នឹង​បាក់តេរី​ជា​ច្រើន​នឹង​ឆ្លង​ចូល​តាម​រយៈ​មាត់​ស្បូន​ស្ត្រី៕

ប្រភព៖ bestie   ប្រែ​សម្រួល៖ បញ្ញា