ខែ​មុន​ធ្លាយ​រឿង​នាឡិកា​ប្រណិត​​តារា​ខ្មែរ ឥឡូវ​មក​ដឹង​នាឡិកា​ប្រណិត​តារា​កូរ៉េ​វិញ​បាន​ដឹង​ខុស​គ្នា​ឆ្ងាយ

  • 2020-10-27 07:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា​ដៃ មិន​ត្រឹម​ជា​ឧបករណ៍​សម្រាប់​ផ្ទៀងផ្ទាត់​ពេល​វេលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ប្រភេទ​គ្រឿង​អលង្ការ​សម្រាប់​ប្រើ​លម្អ​កាយ និង​បង្ហាញ​ពី​ឧត្តមភាព​របស់​អ្នក​ពាក់​វា​ផង​ដែរ។ ដូច្នេះ​ហើយ ទើប​ឧបករណ៍​អេឡិចត្រូនិក​មួយ​នេះ អាច​មាន​តម្លៃ​ដល់​រាប់​លាន​ដុល្លារ​អាមេរិក​ឯណោះ​ក្នុង​១​គ្រឿង​ៗ។

តម្លៃ​ខ្ទង់​លាន​ដុល្លារ​នេះ ភាគ​ច្រើន​គឺ​វា​ត្រូវ​បាន​ប្រើ​ដោយ ថ្នាក់​ដឹកនាំ​ប្រទេស​ មហាសេដ្ឋី​លំដាប់​ពិភព​លោក និង​ឥស្សរជន​កំពូល​ៗ​ជា​ដើម។ ងាក​មក​នៅ​កម្ពុជា​យើង​វិញ កាល​ពី​ ប្រមាណ​១​ខែ​មុន ប្រិយមិត្ត​បាន​បើក​ភ្នែក​ធំ​ៗ ក្រោយ​ដឹង​ថា តារា​ល្បី​ៗ​ខ្មែរ​ច្រើន​នាក់ រស់​នៅ​ជាមួយ​ភាព​ស្ដុកស្ដម្ភ ក្នុង​នោះ​សូម្បី​តែ​នាឡិកា​ដៃ ក៏​ពួក​គេ​ខ្លះ​មាន​លទ្ធភាព​ប្រើ​ដល់​ទៅ​តម្លៃ​ជិត ២០ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។

ប្រភេទ​នាឡិកា​ប្រណិត​ៗ របស់​តារា​ល្បី​របស់​ខ្មែរ​ប្រើ ដែល​ធ្លាយ​ចេញ​កាល​ពី​១​ខែ​មុន​នោះ មាន​ដូច​ជា​ម៉ាក Patek Phillipe, Frank Muller, Richard Mille, Cartier និង Hublot ជា​ដើម។ ចំណុច​គួរ​ចាប់​អារម្មណ៍ ពួក​គេ​ភាគ​ច្រើន គឺ​មាន​ប្រើ​ប្រាស់​ឧបករណ៍​ពេល​វេលា​មួយ​នេះ ម្នាក់​ៗ​លើស​ពី​១​គ្រឿង។

ឥឡូវ​នេះ ងាក​មក​បន្តិច​ពី​តារា​ល្បី​ៗ​ក្នុង​ស្រុក មក​ដឹង​ពី​នាឡិកា​ប្រណិត​ៗ​ដែល​ប្រើ​ដោយ​តារា​ល្បី​របស់​កូរ៉េ​ខាង​ត្បូង​ម្ដង។ ខាង​ក្រោម​នេះ គឺ​សមាជិក​របស់​ក្រុម BTS ដែល​ពួក​គេ​មាន​ប្រើ​នាឡិកា​ប្រណិត​ៗ​ទាំង​នោះ​ដែរៈ

១០. Jin មាន​ប្រើ​នាឡិកា​ម៉ាក Rolex Oyster Perpetual Datejust 34 តម្លៃ​ប្រមាណ​ជាង ៥ ២៥០ដុល្លារ​អាមេរិក។

៩.Jimin ប្រើ​នាឡិកា Cartier Tank Americaine តម្លៃ តម្លៃ​ប្រមាណ​ជាង ៥ ៧៥០ដុល្លារ​អាមេរិក។

៨.Suga ប្រើ​នាឡិកា Rolex Oyster Perpetual Datejust 36 តម្លៃ​ប្រមាណ ១០ ០០០ដុល្លារ​អាមេរិក។

៧.Suga ប្រើ​នាឡិកា Audemars Piguet Royal Oak Selfwinding តម្លៃ​ប្រមាណ ១៧ ៧៥០ដុល្លារ​អាមេរិក។

​៦. V ប្រើ​នាឡិកា Jaeger-LeCoultre Master Eight Daysតម្លៃ​ប្រមាណ ១៨ ៥០០ដុល្លារ​អាមេរិក។

៥.Jungkook ប្រើ​នាឡិកា Rolex Cosmograph Daytona តម្លៃ​ប្រមាណ ២២ ៥០០ដុល្លារ​អាមេរិក។

៤.J-Hope ប្រើ​នាឡិកា Audemars Piguet Royal Oak Selfwinding តម្លៃ​ប្រហែល ៣៣ ០០០ដុល្លារ​អាមេរិក។

៣.V ប្រើ​នាឡិកា Jaeger-LeCoultre Duomètre Quantième Lunaire តម្លៃ​ប្រហែល ៤១ ៧៥០ដុល្លារ​អាមេរិក។

២.RM ប្រើ​នាឡិកា Patek Phillipe Nautilus 5712R តម្លៃ​ប្រមាណ ៤៥ ៥០០ដុល្លារ​អាមេរិក។

១.RM ប្រើ​នាឡិកា Rolex Day-Date Platinum Bar តម្លៃ​ប្រមាណ ៧៧ ០០០ដុល្លារ​អាមេរិក

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ទារិកា

អត្ថបទថ្មី