កុំឲ្យឆ្អល់ពោះ ពេលតមអាហារឲ្យសម្រកគីឡូ គួរញុំាអាហារទាំង ៥មុខនេះរាល់ពេលឃ្លាន (Healthy Snack)
- 2020-11-13 07:31:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យឆ្អល់ពោះ ពេលតមអាហារឲ្យសម្រកគីឡូ គួរញុំាអាហារទាំង ៥មុខនេះរាល់ពេលឃ្លាន (Healthy Snack)
ចន្លោះមិនឃើញ
ការលើសគីឡូនៅតែជាបញ្ហាសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសមនុស្សស្រីដែលចង់រក្សារាងស្អាត និងស្វែលតាមស្តង់ដារ។ មនុស្សមួយចំនួនបានជ្រើសរើសការបង្អត់អាហារ ដើម្បីឲ្យស្រកទម្ងន់ ប៉ុន្តែវាជារឿងដែលខុសស្រឡះ ដែលអាចធ្វើឲ្យសុខភាពអ្នកមានបញ្ហា ព្រមទាំងឡើងគីឡូខ្លាំងពេលដែលអ្នកញ៉ាំអាហារធម្មតាវិញផងដែរ។
បើយើងគិតទៅ ការសម្រកទម្ងន់វាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែប្រសិនបើដឹងពីវិធី និងចេះគ្រប់គ្រងរបបអាហាររបស់អ្នកនោះ អ្នកប្រាកដជាអាចសម្រកទម្ងន់បានជោគជ័យ និងមានសុខភាពល្អផងដែរ។ ថ្ងៃនេះ Sabay នឹងបង្ហើបប្រាប់អ្នកទាំងអស់គ្នាពី អាហារទាំង៥មុខនេះ សម្រាប់អ្នកដែលឃ្លានស្របពេលសម្រកទម្ងន់នោះ គឺ៖
១. ផ្លែឈើ៖ ការជ្រើសរើសផ្លែឈើមកធ្វើជាអាហារពេលល្ងាចនៅក្នុង Diet plan របស់អ្នកគឺពិតជាស័ក្តិសមបំផុត។ ផ្លែឈើមានផ្ទុកសារធាតុចិញ្ចឹម និងកាកសរសៃច្រើន ដែលអាចជួយសម្រួលដល់ការរំលាយអាហារ ព្រមទាំងអាចទប់ឲ្យអ្នកមិនសូវឃ្លានពេកដែរ។
២. ស៊ុត៖ មិនថាពងទា ឬពងមាន់ទេសុទ្ធតែសម្បូរទៅដោយប្រូតេអ៊ីន សារធាតុចិញ្ចឹមជាច្រើនប្រភេទ។ ប្រសិនបើអ្នកទទួលទានពងទា ឬពងមាន់ ជាអាហារពេលព្រឹក ឬអាហារពេលល្ងាច វាកាន់តែធ្វើឲ្យអ្នកឆាប់ស្រកទម្ងន់ព្រមទាំង នឹងពោះ មិនឃ្លានផ្តេសផ្តាសផងដែរ។
៣. យ៉ាអួរ៖ ប្រសិនបើអ្នកចង់ឆាប់ស្រកទម្ងន់នោះ យ៉ាអួរគួរតែជាអាហារមួយដែលអ្នកត្រូវនឹកឃើញមុនគេ។ ប្រសិនបើអ្នកញ៉ាំយ៉ាអួរពេលអ្នកឃ្លានខ្លាំងនោះ វាអាចធ្វើឲ្យអ្នកនឹងពោះ មិនឃ្លាន ហើយបើអ្នកញ៉ាំមុនពេលចូលគេងនោះ វានឹងចូលទៅសម្រួលដល់ការរំលាយអាហារ និងបន្ទោរបង់ផងដែរ។
៤. គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិជាច្រើនប្រភេទដែលមានលក់នៅលើទីផ្សារ សុទ្ធតែអាចធ្វើឲ្យអ្នកសម្រកទម្ងន់បានជោគជ័យក្នុងការញ៉ាំវាជំនួសបាយ។ គ្រាប់Almond, គ្រាប់សណ្តែកខៀវ សុទ្ធតែជាពពួកគ្រាប់ធញ្ញជាតិ សម្បូរកាកសរសៃ និងប្រូតេអ៊ីន។ អ្នកអាចញ៉ាំវាជាអាហារពេលល្ងាច ឬអាហារសម្រន់ កំដរមាត់ក៏បានដែរ។
៥. ទឹកដោះគោស្រស់៖ ការផឹកទឹកដោះគោស្រស់នៅពេលដែលអ្នកឃ្លាន អាចជួយឲ្យអ្នកឆ្អែត ជាងផឹកទឹកធម្មតា ព្រោះថានៅក្នុងទឹកដោះគោស្រស់មានសារធាតុចិញ្ចឹម ប្រូតេអ៊ីន និងវីតាមីនជាច្រើនផងដែរ។ ប្រសិនបើអ្នកផឹក មុនពេលចូលគេងទៀត អ្នកនឹងអាចឆាប់ឃើញពីប្រសិទ្ធភាពក្នុងការសម្រកទម្ងន់អ្នកមិនខាន។
ក្នុងការជ្រើសរើស ទឹកដោះគោស្រស់សុទ្ធនោះ យើងក៏មិនអាចរំលង ទឹកដោះគោសុទ្ធ ១០០% គិរីសួគ៌ ដែលជាផលិតផលរបស់ខ្មែរពិតៗទេ។ ក្រោយពីបានចូលទីផ្សារបានមួយរយៈយើងសង្កេតឃើញថា មានអតិថិជនជាច្រើនបានគាំទ្រ និងសរសើរមិនដាច់ពីមាត់ពីរសជាតិ និងគុណភាពរបស់ផលិតផលក្នុងស្រុកមួយនេះដែរ។
អ្នកក៏អាចធ្វើការជាវនូវ ទឹកដោះគោសុទ្ធ ១០០% គិរីសួគ៌ នេះ នៅតាមផ្សារទំនើបជាច្រើនដូចជា ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី (គ្រប់សាខា) ផ្សារ Fair Plus (ទាំង ៥សាខា) ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា និងផ្សារ NC ជាដើម។
ទឹកដោះគោសុទ្ធគិរីសួគ៌ មាន២ជម្រើស គឺដបតូច ចំណុះ ៨៣០មីលីលីត្រ និងដបធំ ចំណុះ ២លីត្រ។ បន្ថែមលើនេះ កសិដ្ឋានគិរីសួគ៌ ក៏មានយ៉ាអួដាក់លក់លើទីផ្សារផងដែរ។ ដើម្បីតាមដានរាល់ព័ត៌មានថ្មីៗពីទឹកដោះគោសុទ្ធគិរីសួគ៌ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm តាមដំណរភ្ជាប់នេះ kirisufarm៕