Huawei កម្ពុជាអត់កាត់បន្ថយបុគ្គលិក មានតែរើសថែមអំឡុងពេលផ្ទុះកូវីដ១៩
- 2020-11-22 02:46:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei កម្ពុជាអត់កាត់បន្ថយបុគ្គលិក មានតែរើសថែមអំឡុងពេលផ្ទុះកូវីដ១៩
ចន្លោះមិនឃើញ
ក្នុងវីដេអូកិច្ចសម្ភាសន៍មួយជាមួយ Sabay លោក សុវណ្ណ យ៉ាវ ដែលជានាយកក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានចែករំលែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយចំនួន រួមមានការឆ្លើយតបរបស់ Huawei នៅកម្ពុជាចំពោះការផ្ទុះជំងឺកូវីដ១៩, ការរំពឹងទុកលើសេវា 5G នៅកម្ពុជា និងចក្ខុវិស័យទៅថ្ងៃមុខរបស់ក្រុមហ៊ុន។
បើតាមការលើកឡើងរបស់លោក សុវណ្ណ យ៉ាវ បានឲ្យដឹងថាពេលផ្ទុះជំងឺកូវីដ១៩ ក្រុមហ៊ុនរងផលប៉ះពាល់ខ្លាំង ជាពិសេសគឺនៅដើមខែមករា និងខែកុម្ភៈ ដែលពេលវេលាដ៏លំបាកមួយ។ យ៉ាងណាក្ដីដោយសារការជួយជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា និងអតិថិជន ធ្វើឲ្យគ្រប់គម្រោងការទាំងអស់របស់ Huawei នៅកម្ពុជាអាចសម្រេចរួចរាល់ទាន់ពេលវេលាកំណត់។
បន្ថែមពីនេះដែរ នៅក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩ Huawei មិនមានកាត់បន្ថយបុគ្គលិក ឬកាត់បន្ថយប្រាក់ខែបុគ្គលិកនោះទេ។ ផ្ទុយទៅវិញបានជ្រើសរើសបុគ្គលិកថ្មីៗបន្ថែមជាច្រើននាក់ ដែលពួកគេគឺជានិស្សិតទើបបញ្ចប់ការសិក្សា។ Huawei កម្ពុជា ក៏បានបន្តការពារសុខភាពបុគ្គលិករហូតដល់បច្ចុប្បន្ននេះ និងបានការពារសុវត្ថិភាពអតិថិជនដែលអញ្ជើញទៅកាន់ការិយាល័យ Huawei កម្ពុជាផងដែរ។
ចង់ដឹងបន្ថែមអំពីការរំពឹងទុករបស់ លោក សុវណ្ណ យ៉ាវ អំពីសេវាអ៊ីនធឺណិត 5G នៅកម្ពុជា រួមទាំងចក្ខុវិស័យរបស់ក្រុមហ៊ុនទៅថ្ងៃអនាគត អាចទស្សនាវីដេអូពេញដូចខាងក្រោមនេះ ៖