TikTok ​បរិច្ចាគ​ប្រាក់​ ៣០ មុឺន​ដុល្លារ​ជួយ​ដល់​ប្រជាជន​ក្នុង​ប្រទេស​អាសា៊ន​មួយ​

  • 2020-11-23 04:58:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TikTok ​ប្រចាំ​ប្រទេស​ហ្វីលីពីន​ ​បាន​ធ្វើការ​បង្ហោះ​លិខិតមួយ​ដោយ​ភ្ជាប់​នឹង​អត្ថន័យ​ចូល​រួម​រំលែក​ទុក្ខ​ដល់​ប្រជាជន​ហ្វីលីពីន ដែល​បាន​រងគ្រោះ​ដោយ​ឥទ្ធិពល​​ព្យុះ​ធំៗ​ផ្ទួន​ៗ​គ្នា​។

TikTok/រូបភាព

ក្រុមហ៊ុន TikTok បាន​បរិច្ចាគ​ជា​ទឹកប្រាក់​ចំនួន ៣០ មុឺន​ដុល្លារ​ស្មើ​នឹង​ប្រាក់​ហ្វីលីពីន ១៥លាន​​(រីងហ្គីត) ក្នុង​នោះ​ផងដែរ​ ជំនួយ​ជា​ទឹកប្រាក់​ពាក់កណ្ដាល​ចំនួន ១៥ មុឺន​ត្រូវ​បាន​ប្រគល់​ជូន កាកបាទក្រហម​ហ្វីលីពីន​ ជា​អាហារ​និង​សម្លៀក​បំពាក់​សង្រ្គោះបន្ទាន់​ និង​ពាក់​កណ្ដាល​ទៀត​ត្រូវ​បរិច្ចាគ​ជូន​ដោយ​ផ្ទាល់។

​កាល​ពី​សប្ដាហ៍​មុន​ឥទ្ធិពល​​ព្យុះ​ធំៗជាប់​ៗ​គ្នា​បាន​បក់បោក​ប៉ះ​តំបន់​ជាច្រើន​នៅ ហ្វីលីពីន​ រួម​ទាំង​ប្រជុំជន​ទីក្រុង​ម៉ានីល និង​កោះ Luzon ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចាស់-ក្មេង​ច្រើន​ជាង ២ លាន​នាក់។

លិខិតរបស់ TIKTOK

លោក Richard Gordon អ្នក​នយោបាយ​និង​ជា​សមាជិកព្រឹទ្ធសភា​តំណាង​ កាកបាទ​ក្រហម​ហ្វីលីពីន បាន​មាន​ប្រសាសន៍​ថា៖ "កាកបាទ​ក្រហម​ហ្វីលីពីន តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​បម្រើ​ជូន​ប្រជាជន​ទូទៅ​ដែល​រងគ្រោះ។ ជាមួយ​នឹង​ការ​បរិច្ចាគ​ពី​ក្រុមហ៊ុន TikTok ​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​បំផុត ដើម្បី​បន្ត​សកម្មភាព​មនុស្ស​ធម៍​ឥត​ព្រំដែន​របស់​យើង​បន្ត​ទៀត។” ប្រភព៖ businessmirror

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី